website_news:2023301002

អាជ្ញាធរសមត្ថកិច្ច នៅខេត្តជាប់ព្រំដែន ត្រូវឈប់ឱ្យយកលុយពីប្រជាពលរដ្ឋ ឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/article/1825436.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ២៧ ខែ តុលា ឆ្នាំ ២០២៣ ម៉ោង ១៨:៤៨

ភ្នំពេញ៖ ក្នុងសារជាសំឡេង ជូនអាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែន និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំដល់អាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែន ឈប់ឱ្យយកលុយពីប្រជាពលរដ្ឋ ឆ្លងដែនខុសច្បាប់។ បទបញ្ជាផ្ទាល់មាត់របស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ខាងលើនេះ បានធ្វើឡើង ក្រោយពីលោកបានរាយការណ៍ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយលើកឡើងថា «បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីនគរបាលប៉ុស្តិ៍៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង យកលុយពីប្រជាពលរដ្ឋ ពេលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ លោកបានចាត់ឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ក្នុងនោះ ទទួលបានលទ្ធផល ដូចខាងក្រោម៖

ពិតជាមានករណី មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនតំបន់៤០០ ស្រុកសំឡូត ចំនួន ២ នាក់ បានយកប្រាក់ពីពលខ្មែរយើង ៥ នាក់ ក្នុង ១ នាក់ ចំនួន ២ម៉ឺនរៀល ដោយពួកគាត់ទាំង៥ នោះ បានពឹងពាក់ឲ្យជួយសម្រួលទាំងខាងខ្មែរ និង ថៃ ដោយសារពួកគាត់ ពុំមានឯកសារគ្រប់គ្រាន់ ដើម្បីឆ្លងដែន។ បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យមន្ត្រីនគរបាលទាំង ២រូប ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសឆ្គងរបស់ខ្លួន»។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានជម្រាបជូនសម្តេចធិបតី ដោយយកករណីនេះ ជាបទពិសោធ ណែនាំដល់ប៉ុស្តិ៍ព្រំដែនទាំងអស់ ដើម្បីឲ្យមន្ត្រីតាមប៉ុស្តិ៍យើង បញ្ឈប់សកម្មភាពយកប្រាក់ពីប្រជាពលរដ្ឋឆ្លងកាត់តាមព្រំដែន៕

website_news/2023301002.txt · Last modified: 2023/10/30 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki