website_news:2023310301

សម្ដេច ស ខេង ណែនាំអាជ្ញាធរ និងពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

https://dap-news.com/national/2023/03/30/322222/ ByPH104Posted on March 30, 2023

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស។

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិ៍អណ្តែត ហៅវត្តទួលតា ណាល ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានបញ្ជាក់ថា «អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ ដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ និង លើកកម្ពស់ការចូលរួម របស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើ ហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋាន ទូទាំងខេត្ត»។

សម្ដេច បានស្នើអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ដល់ការផ្តល់សេវា រដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារនានាដែលប្រជាពលរដ្ឋចាំបាច់ត្រូវការសេវាពីអាជ្ញាធរមូលដ្ឋាន គឺត្រូវតែអនុវត្ត និងផ្តល់ជូនប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា និង ប្រសិទ្ធភាពខ្ពស់ និងត្រូវបន្តខិតខំរួមគ្នា ជំរុញអនុវត្តឲ្យសកម្មផុលផុស ជាប់ជាប្រចាំនូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយត្រូវលើកកម្ពស់ការអនុវត្តវិធានការសំខាន់ៗ « បីកុំ មួយរាយការណ៍»៕

website_news/2023310301.txt · Last modified: 2023/03/31 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki