website_news:2023310302

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ប្រធានក្រុមហ៊ុនរាជ្យ សុផាន់ភួង ខូអិលធីឌី និងបក្សពួក

https://kohsantepheapdaily.com.kh/article/1712505.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram កំពង់ឆ្នាំង៣០ ខែ មីនា ឆ្នាំ ២០២៣ ម៉ោង ១៦:១៥

ខេត្តកំពង់ឆ្នាំង ៖ ប្រធានក្រុមហ៊ុនរាជ្យសុផាន់ភួង ខូអិលធីឌីម្នាក់ និងបក្សពួក៣នាក់ទៀត ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបញ្ជូនខ្លួនទៅតុលាការ កាលពីរសៀលថ្ងៃទី២៩ មីនា ឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បន្ទាប់ពីពលករចំនួន២៣នាក់ បានដាក់ពាក្យបណ្ដឹងថា បានឆបោកប្រាក់ពលករជាង១៤ម៉ឺនដុល្លារ ។ ក្រុមពលករជាជនរងគ្រោះ នៅរសៀលថ្ងៃទី២៩ មីនា នេះ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា ជនឆបោកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីខាងលើនេះ ១-ឈ្មោះ រាជ សុផាន់ភួង ភេទស្រី មានទីលំនៅក្នុងខេត្ត ព្រះវិហារ ជាប្រធានក្រុមហ៊ុនរាជសុផាន់ភួង, ២-ឈ្មោះ សែន ទីន ភេទប្រុស ជាប្ដី មានទីលំនៅខេត្តតាកែវ, ៣-ឈ្មោះអ៊ុល ចន្នី ភេទស្រី មានទីលំនៅខេត្តកណ្ដាល ជានាយក រងក្រុមហ៊ុន និងជាគណនេយ្យទទួលប្រាក់ពីពលករ, ៤-ឈ្មោះនុត ណារិន ភេទប្រុស ជាប្ដី ។

ជនរងគ្រោះជាពលករបានឲ្យដឹងទៀតថា នៅក្នុងការឃាត់ខ្លួនជនឆបោកទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលបានខ្សឹបប្រាប់ថា សមត្ថកិច្ចដករហូតបានថវិកាចំនួនជាង៤ពាន់ដុល្លារ និងលុយខ្មែរជាង២លានរៀល និងរថយន្ត Ford ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខកម្ពុជា KKK.1230 របស់ប្រធានក្រុមហ៊ុន ។ ក្រុមពលករជាជនរងគ្រោះសំណូមពរផងដែរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង មេត្តាជួយកាត់ សេចក្តីទារថវិកាជាង ១៤ ម៉ឺនដុល្លារដែលជនឆបោកខាងលើនេះបោកប្រាស់យកមកជូនពលករទាំង ២៣ នាក់វិញ។ ក្នុងករណីនេះដែរ បើរឹបអូសយករថយន្ត Ford របស់ប្រធានក្រុមហ៊ុន ដែលមានតម្លៃប្រមាណជាង៧ម៉ឺនដុល្លារ មកលក់សងពលករវិញក៏អាចបានពាក់កណ្ដាលផងដែរ។

ករណីនេះដែរ លោក ពេជ រ៉ី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំងបួននាក់ខាងលើនេះ បានឆរបោកប្រាក់ពីពលករចំនួន ២៣នាក់ ដែលបានដាក់ពាក្យបណ្ដឹងសរុបចំនួន ១៤៧.៥០០ដុល្លារ និងតាមការស្រាវជ្រាវបានឲ្យដឹងថាក្រុមហ៊ុនមួយនេះកន្លងមកមិនដែលបានបញ្ជូនពលករទៅធ្វើការនៅប្រទេសណា មួយឡើយ។ ហើយនៅរសៀលថ្ងៃទី ២៩ ខែមីនានេះជនសង្ស័យទាំង៤ នាក់ ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ប៉ុន្តែនៅម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែមីនានេះ តុលាការបានផ្ញើ ជនសង្ស័យទាំង៤នាក់ជាមួយសមត្ ថកិច្ចនគរបាលខេត្តមួយយប់ទៀត ព្រោះតែតុលាការពិនិត្យសំណុំរឿងមិនទាន់ចប់ ព្រោះតែមានដើមបណ្ដឹងច្រើននាក់ ។ហើយនៅថ្ងៃស្អែកថ្ងៃ ទី៣០ សមត្ថកិច្ចនិងបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់តុលា ការខេត្តវិញចំណាត់ការបន្ត។

សូមបញ្ជាក់ថា ករណីខាងលើនេះប្រធានក្រុមហ៊ុន រាជ្យ សុផាន់ភួង ដែលមានទីស្នាក់ការនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានទទួលប្រាក់ពីពលករ ២៣ នាក់ ដែលមកពីតាមបណ្ដាខេត្តនានាសរុបចំនួន ១៤៧.៥០០ ដុល្លារ នៅអំឡុ ងខែធ្នូ ឆ្នាំ២០២២ និងក្នុងខែមករាឆ្នាំ ២០២៣ ដោយសន្យាថា នឹងបញ្ជូនពលករខាងលើនេះ ទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំ២០២៣នេះ ។ ប៉ុន្តែដល់ពេលសន្យាមិនឃើញក្រុមហ៊ុនបញ្ជូនពួកខ្លួនទៅធ្វើការនៅប្រទេសអូស្ត្រាលី ទើបបងប្អូនពលករបានដាក់ពាក្យប្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចំណាត់ការរឿងឆរបោកនេះតាមផ្លូវច្បាប់ ។

website_news/2023310302.txt · Last modified: 2023/03/31 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki