website_news:2023310501

ជនជាតិឥណ្ឌាម្នាក់ត្រូវបានគេអះអាងថាបានចាញ់បោកក្រុមជួញដូរមនុស្សនៅកម្ពុជា

https://www.khmertimeskh.com/501299022// Khmer Times May 30, 2023

យុវជនអាយុ២១ ឆ្នាំម្នាក់មកពីទីក្រុង Hyderabad បានអះអាងថា ខ្លួនត្រូវបានសន្យាថា នឹងទទួលបានការងារជាប្រតិបត្តិករបញ្ចូលទិន្នន័យនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានបង្ខំឱ្យធ្វើសកម្មភាពបោកប្រាស់ និងជំរិតប្រាក់ពីមនុស្ស។ Mohammed Ismail Ullah បានស្វែងរកជំនួយពីរដ្ឋមន្ត្រីការបរទេស S Jaishankar ដើម្បីខ្លួនអាចត្រលប់ទៅ Telangana វិញ។ យុវជនរូបនេះមានការភ័យខ្លាចដល់អាយុជីវិត ដោយទទួលបានការគំរាមកំហែងពីថៅកែខ្លួន។ យុវជនរូបនេះបានអះអាងថាលិខិតឆ្លងដែនរបស់ខ្លួនត្រូវបានដកហូតហើយត្រូវបានគេវាយដំប្រសិនបើបដិសេធមិនធ្វើតាមនូវអ្វីដែលគេបានប្រាប់។ Ismail បានប្រាប់ STOI ពីទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ថាលិខិតឆ្លងដែនត្រូវបានបំផ្លាញដោយមនុស្សដែលបានជ្រើសរើសគាត់ឱ្យមកធ្វើការនៅប្រទេសកម្ពុជា។

Ismail និយាយថា“ខ្ញុំត្រូវគេវាយដំយ៉ាងខ្លាំង ហើយខ្ញុំមានរបួសជាច្រើន»។ ជននេះរងរបួសត្រង់ក្បាល និងជើង។ ដោយចង់ធ្វើការផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេសថៃ ជនជាតិឥណ្ឌាជាង៣០០ នាក់ រួមទាំង Telugus ត្រូវបានក្លាយជាជនរងគ្រោះក្នុងប្រទេសមីយ៉ាន់ម៉ា តាំងពីខែកញ្ញា ឆ្នាំ ២០២២។ ពួកគេត្រូវបានបង្ខំឱ្យធ្វើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយអ្នកដែលបដិសេធមិនស្តាប់បង្គាប់ត្រូវបានវាយដំ និងឆក់ដោយអគ្គិសនី។ Ismail បាននិយាយថា “ខ្ញុំបានទៅសុំជំនួយពីស្ថានទូតឥណ្ឌា។ ពួកគេបានស្នើឱ្យខ្ញុំដាក់ពាក្យបណ្តឹងជាមួយនគរបាលក្នុងស្រុក ប៉ុន្តែខ្ញុំបារម្ភថាតើក្រុមហ៊ុននឹងធ្វើអ្វីមកលើខ្ញុំ។ ខ្ញុំភ័យខ្លាច ព្រោះខ្ញុំត្រូវគេធ្វើទារុណកម្មលើរាងកាយ»។

រូបថតធ្វើទារុណកម្មរបស់ជននេះត្រូវបានចែករំលែកដោយបុគ្គលិកសង្គមនិងមេដឹកនាំ MBT លោក Amjed Ullah Khan នៅលើ Twitter ដែលបានជំរុញឱ្យលោករដ្ឋមន្រ្តី Jaishankar ជួយសង្គ្រោះ Ismail ពីកណ្តាប់ដៃរបស់ថៅកែ។នៅពេលមកដល់ប្រទេសកម្ពុជា Ismail ត្រូវបានបង្ខំអោយបោកប្រាស់មនុស្សនិងយកប្រាក់ពីពួកគេ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រសួងការបរទេសឥណ្ឌា បងប្រុសរបស់ Ismail លោក Mohammed Yaseen Khan បាននិយាយថា ប្អូនប្រុសខ្លួនបានបន្តការសិក្សាសញ្ញាបត្រនៅប្រទេសសិង្ហបុរី ហើយបានត្រលប់ទៅ Telangana វិញនៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំនេះ។ ពេលនៅសិង្ហបុរី មានមនុស្សម្នាក់ដែលមកពីប្រទេសឥណ្ឌាបានសន្យាផ្តល់ការងារនៅកម្ពុជាអោយប្អូនរបស់ខ្លួន។

ជនជាតិឥណ្ឌានៅសិង្ហបុរីបានសុំលុយ២,៥lakhដើម្បីរត់ការដាក់ពាក្យសុំការងារ និងបន្ទាប់មកបានសុំលុយ១lakh បន្ថែមទៀត។ Ismail បានបង់ប្រាក់ជាមុន ហើយដំបូងបានទៅទីក្រុងបាងកកតាមរយៈទិដ្ឋាការភ្ញៀវទេសចរនៅថ្ងៃទី៧ ខែមេសា។ «បន្ទាប់ពីបានទៅដល់ទីក្រុងបាងកក អ្នកបើកតាក់ស៊ីម្នាក់បានរង់ចាំគាត់ ហើយបានយកគាត់ទៅព្រំដែនកម្ពុជា។ នៅពេលដែលគាត់ចូលប្រទេស អ្នកបើកតាក់ស៊ីម្នាក់ទៀតបាននាំគាត់ដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនដែលគាត់ត្រូវធ្វើការ”។ Ismail និយាយថា “ខ្ញុំបដិសេធមិនធ្វើការងារនោះទេ ហើយបានស្នើឲ្យបញ្ជូនខ្ញុំទៅ Telangana វិញ។ ពួកគេបដិសេធដោយនិយាយថាខ្ញុំត្រូវបង់ប្រាក់៣lakh ទៅឱ្យភ្នាក់ងារដែលយកខ្ញុំ។ ខ្ញុំត្រូវសងគេវិញនូវចំនួននោះ។ ខ្ញុំបានប្រាប់ពួកគេថាខ្ញុំមិនមានលុយច្រើនបែបនេះទេ”។ ភ្នាក់ងារដែលបានជ្រើសរើសIsmail មិនបានទាក់ទងមកខ្លួនវិញទេទោះបីជាគាត់បានព្យាយាមទាក់ទងគាត់ក៏ដោយ។ Times of India

website_news/2023310501.txt · Last modified: 2023/05/31 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki