website_news:2023310704

អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ស្រុក បន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានល្អប្រសើរថែមទៀត

https://www.information.gov.kh/articles/110153 AKPបន្ទាយមានជ័យថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្តបានជំរុញឱ្យអាជ្ញាធរ ក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ត្រូវ បន្តរួមគ្នាបង្ក្រាបបទល្មើសនានា និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឱ្យបានល្អប្រសើរថែមទៀត ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខសណ្ដាប់ ធ្នាប់ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការជំរុញបែបនេះ របស់ឯកឧត្តមអភិបាលខេត្តបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុកទាំង៩ របស់ខេត្តផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំកងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់ លទ្ធភាពជួយគាំទ្រយ៉ាងសកម្ម ក្នុងដំណាក់កាលរៀបចំការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ជាពិសេសការការពារ សន្តិសុខសណ្ដាប់ធ្នាប់ទូទៅ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតធ្វើ ឱ្យដំណើរការបោះឆ្នោតបានដោយរលូន ជោគជ័យ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ណាមួយ កើតឡើងនោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា បច្ចុប្បន្ន ក្នុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាសលទ្ធផលជាផ្លូវការ និងមិនទាន់បង្កើតរដ្ឋាភិបាលថ្មី សូមឱ្យ គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងស្រុក កងកម្លាំងទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការពង្រឹងធានាឱ្យបានក្នុងការគ្រប់គ្រងការបង្ក្រាបនូវបទល្មើសនានា ហើយត្រូវបន្តអនុវត្តន៍ នូវ គោលការណែនាំពីមុន ដែលមានទាំងគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង មហាផ្ទៃ ទាំងគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ទាំងគោលការណ៍របស់ អាវុធហត្ថលើផ្ទៃប្រទេសជាដើម សំដៅទប់ស្កាត់រាល់បទល្មើសនានាដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្តទៀត៕ ដោយឈុនសារ៉ាត

website_news/2023310704.txt · Last modified: 2023/07/31 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki