website_news:2023310802

UN ព្រមានថា មនុស្សរាប់សែននាក់ត្រូវបានក្រុមឧក្រិដ្ឋជនបោកប្រាស់ តាមប្រព័ន្ធអនឡាញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៏

https://dap-news.com/international/2023/08/30/354943/ BySS107Posted on August 30, 2023 1:33 pm

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ បានព្រមានថា មនុស្សរាប់សែននាក់កំពុងត្រូវបានបង្ខិតបង្ខំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក្រុមឧក្រិដ្ឋជនឱ្យធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធើរណេត ដែលជារឿយៗស្ថិតនៅក្រោមការគំរាមកំហែងនៃការធ្វើទារុណកម្ម ។ UN បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា មនុស្សជាច្រើននាក់ត្រូវបានគេជួញដូរឱ្យធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ ហើយប្រឈមមុខនឹងការរំលោភដ៏ធ្ងន់ធ្ងរ ដូចជា ការធ្វើទារុណកម្ម ឬអំពើហិង្សាផ្លូវភេទជាដើម ។

លោក Volker Turk ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកឡើងថា “អ្នកដែលត្រូវបានបង្ខិតបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការបោកប្រាស់ទាំងនេះ ស៊ូទ្រាំនឹងការប្រព្រឹត្តដោយអមនុស្សធម៌ ខណៈដែលត្រូវបានបង្ខំឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម” ។ លោកបានបញ្ជាក់ថា “ពួកគេជាជនរងគ្រោះ ។ ពួកគេមិនមែនជាឧក្រិដ្ឋជននោះទេ” ។

របាយការណ៍បានកត់សម្គាល់ថា ទំហំ នៃការវាយប្រហារនៅក្នុងអាស៊ីអាគ្នេយ៍ គឺពិបាកក្នុងការវាស់ស្ទង់ដោយសារតែលក្ខណៈនៃការលាក់កំបាំង និងចន្លោះប្រហោងក្នុងការឆ្លើយតបរបស់អាជ្ញាធរ ។ យ៉ាងណាមិញ របាយការណ៍បានឲ្យដឹងថា ប្រភពដែលអាចជឿទុកចិត្តបានបានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ១២០.០០០នាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា អាចនឹងត្រូវបានឃុំខ្លួននៅក្នុងស្ថានភាពដែលពួកគេត្រូវបានគេបង្ខំឱ្យអនុវត្តការបោកប្រាស់តាមអ៊ីនធើរណេត ។

បើតាមការប៉ាន់ស្មាននៅក្នុងប្រទេសកម្ពុជា មានចំនួនប្រហែល១០ម៉ឺននាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

website_news/2023310802.txt · Last modified: 2023/08/31 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki