website_news:2023310804

អាជ្ញាធរខេត្តកណ្ដាលផ្សព្វផ្សាយច្បាប់ជួញដូរមនុស្ស និងហិង្សាក្នុងគ្រួសារដល់ប្រជាពលរដ្

https://www.postkhmer.com/national/2023-08-30-1022-254053.html ជា សុខនី | Publication date 30 August 2023 | 10:22 ICT

ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកណ្តាល កាលពីថ្ងៃទី ២៨ ខែសីហា បានបើកវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ជូនដល់ប្រជាពលរដ្ឋនៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើហិង្សាក្នុងគ្រួសារតាមគ្រប់រូបភាពទាំងអស់។ យោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល ចេញផ្សាយនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។

លោកស្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្ដាល និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានបញ្ជាក់ថា គោលបំណងនៃការបើកវេទិកានេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ លោកស្រីថ្លែងថា អភិបាលខេត្តកណ្តាល បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តការងាររួមគ្នា បង្ការទប់ស្កាត់ និងចាត់វិធានការតាមច្បាប់ ឱ្យបានទាន់ពេលវេលាចំពោះជនល្មើស និងមេខ្យល់ដែលបានប្រើប្រជាភិថុតតាមគ្រប់រូបភាព»។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្លែងនៅថ្ងៃទី ២៩ ខែសីហា ថា ជារួមរូបភាពនៃការរៀបចំផ្សព្វផ្សាយច្បាប់ ទាក់ទងនឹងអំពើជួញដូរមនុស្សនេះ គឺវាជារឿងល្អ និងឱ្យកាន់តែទូលំទូលាយបន្តទៅទៀត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានតំបន់ព្រំដែនមានការខ្វះខាតព័ត៌មានពួកគាត់នឹងងាយចាញ់បោកមេខ្យល់ និងងាយត្រូវបានជនល្មើសយកទៅជួញដូរផងដែរ។ លោកថ្លែងថា ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីច្បាប់ការជួញដូរ និងបង្ក្រាបអំពើជួញដូរមនុស្ស គឺនៅមានកម្រិតទាបណាស់ ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទដាច់ស្រយាល ឬនៅជិតព្រំដែន ស្ទើរតែមិនមានការយល់ដឹងអំពីច្បាប់ទាំងនេះសោះ៕

website_news/2023310804.txt · Last modified: 2023/08/31 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki