website_news:2023311001

ចោទប្រកាន់ជាផ្លូវការ លើជនជាតិចិន១០នាក់ ដែលជាមេក្លោង ថតរឿងអាសអាភាសក្នុងសណ្ឋាគារមួយ

https://www.kampucheathmey.com/security/604122 ថ្ងៃចន្ទ ៣០ តុលា ២០២៣ដោយ Kang Tola

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ តំណាងអយ្យការ បានស៊ើបសួរ លើជនជាតិចិនចំនួន១០ នាក់ ដែលជាក្លោង ថតរឿងក្តៅសាច់ នៅក្នុងសណ្ឋាគារ Wow Now រួចចោទប្រកាន់ជាផ្លូវការ។

លោក ប្លង់ សុផល ព្រះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថា សំណុំរឿងខាងលើនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ស្ថានទម្ងន់ទោស នៃសញ្ចរកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និង សម្ភារៈអាសអាភាស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ពួកគេត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទសញ្ចរកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែក ចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរង គ្រោះ២ នាក់។

សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមព័ទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងបែប(អាសអាភាស)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា មុនកើត ហេតុមាននារីខ្មែរ២ នាក់ ជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន១ ក្រុមនោះថា យកពួកនាងទៅថត និង ផលិតរឿងជាវីដេអូក្តៅសាច់ បែបអាសអាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃអគារកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការ នគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់រួមមាន ឯកសណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លីស្ទើរគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគារមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរទេសប្រមាណជិត៥០នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងវីដេអូ បែបអាសអាភាស។ បច្ចុប្បន្ន ក្រុមជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅឡើយ៕

website_news/2023311001.txt · Last modified: 2023/10/31 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki