website_news:20240110_02

https://go.kspg.co/tg/1863204 ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ដែល​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ និង​ត្រឡប់​មក​វិញ​គិត​ក្នុង​ឆ្នាំ​២០២៣ គឺ​មាន​ជិត​៧​ម៉ឺន​នាក់ នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា រយៈពេល​១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៣ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ពលករ​ខ្មែរ ដែល​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ និង​ត្រឡប់​មក​វិញ​ចូល​កម្ពុជា មាន​ចំនួន​៦៧,០០៩​នាក់ ក្នុង​នោះ​មាន (​ស្រី​៣០,៥៨៣​នាក់​)។ លោក​បាន​បញ្ជាក់​ថា ក្នុង​នោះ ពលករ​ខ្មែរ​ចេញ​ទៅ​រក​ការងារ​ធ្វើ​មាន​ចំនួន​៥៣,៧៥៦​នាក់ (​ស្រី​២៤២៩៣​នាក់​) និង​ពលករ​ដែល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ មាន​ចំនួន​១៣,២៥៣​នាក់ (​ស្រី​៦,២៩០​នាក់​)​។ លោក​វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា ពលករ​គឺ​គាត់​បាន​ចេញ​ទៅ​តាម​រយៈ​ក្រុមហ៊ុន​ចំនួន​១៣ នាំ​ទៅ​រក​ការងារ​ធ្វើ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ទៅ​ធ្វើ​ការងារ​មានការ​ងារ​ក្រុមហ៊ុន​ធ្វើ​រោងចក្រ និង​សិប្បកម្ម និង​ការងារ​ផ្សេង​ៗ​ទៀត ។ ហើយ​សង្ឃឹមថា ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ចាញ់បោក​មេខ្យល់​ដែល​នាំ​ទៅ​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់​​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​ស្ទើ​រាល់ថ្ងៃ ដែល​អាជ្ញាធរ​ទទួល​ធ្វើការ​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​ចាញបោក​មេខ្យល់ ។

website_news/20240110_02.txt · Last modified: 2024/01/10 11:50 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki