website_news:20240110_03

https://www.hotnews-asia.com/detail/253381 ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ខែមករា ឆ្នាំ២០២៤ នៅសាប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ទេសន្តរ ប្រវេសន៍ការងារដោយសុវត្តិភាព ដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ IOM ក្រោម អធិបតីភាព លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក កឹម ចំរើន អគ្គនាយករងការងារនៃក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោកស្រី កៅ សុគន្ធផារ៉ាឌី មន្ត្រីគម្រោងថ្នាក់ជាតិ របស់អង្គការ IOM ។ ដោយមានការអញ្ជើញចូលរួមពី តំណាង ឃុំនីមួយៗ ៣០ឃុំ តំណាងពីស្រុកចំនួន3 គឺ មង្គលបុរី, ព្រះនេត្រព្រះ និងស្វាយចេក) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ អង្គការតំណាងពលករ និង នគរបាលប៉ុស្តិ៍ សរុបប្រមាណ១០០នាក់។ លោកស្រី កៅ សុគន្ធផារ៉ាឌី មន្ត្រីគម្រោងថ្នាក់ជាតិ របស់អង្គការ IOM បានមានប្រសាសន៍ថា៖ អង្គការ IOM ក្រោមកម្មវិធីកាត់បន្ថយភាពក្រីក្រ តាមរយៈការ ធ្វើទេសន្តរប្រវេសន៍ដោយ​សុវត្ថិភាព ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់សេវារកការងារឱ្យធ្វើនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃPROMISE) ដែលបានសហការជាមួយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ វគ្គបណ្តុះបណ្តាល​ត្រូវ​បាន​រៀបចំនៅសាលាខេត្តបន្ទាយមានជ័យចំនួន២វគ្គ៖ គឺរៀបចំនៅថ្ងៃទី៩ និងទី១០ និង មួយវគ្គទៀតរៀបចំនៅថ្ងៃទី១១ និងទី១២ ខែមករា ២០២៤ ដែលមានសមាសភាពចូលរួមចំនួន ២១០នាក់ អញ្ជើញមកពី៖ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្ត សាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចំនួន៦៧ឃុំ និង អង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធ។ លោក កឹម ចំរើន អគ្គនាយករងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាញវិជ្ជាជីវៈ បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុង​គោល​បំណង​កសាងសមត្ថភាពអំពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាពសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ និង​នាយប៉ុស្តិ៍នគរបាលឃុំ) ដែលជាតួអង្គសំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ និងលើកកម្ពស់ការយល់ដឹងអំពីទេសន្តរប្រវេសន៍​ដោយសុវត្ថិភាព នៅថ្នាក់មូលដ្ឋាន និងគោលនយោបាយ បទប្បញ្ញត្តិ និង ក្របខ័ណ្ឌពាក់ដោយព័ន្ធ។ ដើម្បីចែករំលែកបទពិសោធ ចំណេះដឹង និងលើកទឹកចិត្តដល់ពួកគាត់ ក្នុងការធ្វើសមាហរណកម្មអំពីទេសន្តរប្រវេសន៍ សុវត្ថិភាព ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ។ ផ្តល់មេរៀន និងបទពិសោធន៍ ដែលអាចជួយពន្យល់ និងណែនាំបង្ហាញប្រាប់អំពីការ យល់ច្រឡំ និងការសម្រេចចិត្តខុសក្នុងការចេញ​ដំណើរ​ទៅរកការងារធ្វើនៅបរទេសដោយពុំ បានឯកសារគ្រប់គ្រាន់។ល។ ថ្លែងនាឱកាសបើកវគ្គនោះដែរ លោក យឹម សំណាង អភិបាល​រង​ខេត្ត មានប្រសាស្រ្តថា៖ពលរដ្ឋខ្មែរ ដែលមានបំណងចេញទៅរកការងារធ្វើនៅបរទេស នៅមុនពេលសម្រេចចិត្ត ឬពេលសម្រេចចិត្ត​ចេញទៅក្រៅប្រទេស ឬ ទីឆ្ងាយ ត្រូវតែទទួលបានការយល់ដឹងឱ្យបានត្រឹមត្រូវជាមុន ពីលក្ខខណ្ឌធ្វើដំណើរ លក្ខខណ្ឌនៃការរស់នៅ លក្ខខណ្ឌសម្រាប់ធ្វើការ លក្ខខណ្ឌសម្រាប់ការថែទាំសុខភាព ការដោះស្រាយបញ្ហានៅពេលជួបប្រទះនូវបញ្ហានីមួយៗ រួមទាំងការថែទាំ និងប្រើប្រាស់ប្រាក់ចំណូលនិងការវិលត្រឡប់មកស្រុកទេសវិញផងដែរ។ ដើម្បីចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ តាមរយៈមេ​ខ្យល់ ឬលួចឆ្លងដែនតាមច្រករបៀងផ្សេងៗ ដែលអាចជួបហានីភ័យខ្ពស់ ។ តែបើយើងទៅដោយស្របច្បាប់ អាចទទួលបានការងារសមរម្យ រក្សាបានសុខភាព ទទួលបាននូវចំណូលត្រឹមត្រូវ ទទួលបានជំនាញដែលអាច យកមកប្រើប្រាស់ ទៅថ្ងៃអនាគត និងអាចធ្វើសមាហរណ​កម្ម​ទៅក្នុងសង្គមជាតិបានកាន់តែល្អប្រទេល្អប្រសើរ។ ជាទីបញ្ចប់គណៈអធិបតីក៏បានផ្តាផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ កត់ត្រា នៅចំណុចសំខាន់ៗដែលគ្រូឧទ្ទេសបានណែនាំ ចែករំលែកបទពិសោធ និងខ្លឹមសារមេរៀន ត្រង់ន្លែងណាមិនយល់ត្រូវសួរ ដើម្បី​យកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយឲ្យបានត្រិមត្រូវនិងក្លាយទៅជាគ្រូបង្គោលដ៏មានសមត្ថភាព និងមានប្រសិទ្ធិភាព ក្នុងការជួយ ផ្តល់ការយល់ដឹងដ៏ត្រឹមត្រូវអំពីទេសន្តរប្រវេសន៍ការងារ (ការចំណាកស្រុក) ដោយសុវត្ថិភាព ដើម្បីឱ្យទទួលបានផលជាផ្លែផ្កាដ៏ល្អ ៕

website_news/20240110_03.txt · Last modified: 2024/01/11 11:40 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki