website_news:20240111_01

https://cen.com.kh/archives/727229.html ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានប្រកាសថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សេវាផ្តល់លិខិតឆ្លង ដែនជូនពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់ នៅប្រទេសកូរ៉េ បានចាប់ដំណើរការពីថ្ងៃនេះតទៅ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី ១១ ខែមករាឆ្នាំ ២០២៤ នេះបានថ្លៃងសារនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណ​រដ្ឋកូរ៉េ អាចប្រើសេវាផ្តល់ធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េ ដោយពុំចាំបាច់ត្រឡប់មកធ្វើនៅកម្ពុជាឡើយ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីសេវាផ្តល់លិខិតឆ្លងដែនធម្មតា​ជូន​ប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប​ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់​នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូងបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែន​ធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ តទៅ។ យោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជា ស្ដីពីសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែល​កំពុងស្នាក់​នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែមករា លើកឡើងថា ការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធ​នឹងការ​ផ្តល់សេវាដល់ប្រជាពលរដ្ឋ និងពលករកម្ពុជានៅកូរ៉េខាងត្បូង មានដូចជា ទីតាំងផ្តល់សេវា, ពេលវេលានៃការផ្តល់សេវាក៏ដូចជា​ឯកសារ​ចាំបាច់​ដែលត្រូវការសម្រាប់ការធ្វើលិខិតឆ្លងដែនជាដើម៕

website_news/20240111_01.txt · Last modified: 2024/01/11 15:23 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki