website_news:20240114_01

https://www.khmertimeskh.com/?p=1422627 ​ថ្មីៗ​នេះ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ​បាន​ចាត់វិធានការ​ទប់​ស្កាត់​ក្រុម​អ្នក​ធ្វើដំណើរ​វ័យក្មេង​មិន​ឱ្យ​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ដោយសារ​ក្តី​បារម្ភ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ដែល​អាច​កើតមាន​។​ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ការពារ​បុគ្គល​ទាំងនេះ​ពី​ការ​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​ក្រុម​ជួញ​ដូរ​។​លោក​João ​Be​l​o ​do​s R​e​i​s ​ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​នៃ​នគរបាល​ជាតិ​ទី​ម័​រ​ឡេ​ស្តេ​បាន​ជូនដំណឹង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ក្នុង​រដ្ឋធានី​D​i​l​i​។​ ​ក្រុម​អ្នក​ធ្វើដំណើរ​វ័យក្មេង​ ​នាំ​ឱ្យ​មាន​ការសង្ស័យ​ព្រោះ​ពួកគេ​មិន​មាន​ឯកសារ​ត្រឹមត្រូវ​សំបុត្រ​យន្តហោះ​ទៅមក​ឬ​ទិដ្ឋាការចូល​ប្រទេស​កម្ពុជា​។​ជា​លទ្ធផល​ការស៊ើបអង្កេត​មួយ​ត្រូវ​បាន​ធ្វើឡើង​ ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​បន្ថែម​ទៀត​។​គេ​បាន​រក​ឃើញ​ថា​បុគ្គល​ទាំងនោះ​ត្រូវ​បាន​គេ​ស​ន្មត់​ថាត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​មួយ​ហៅថា​M​u​l​t​i​ ​Game​ ​ដើម្បី​ធ្វើការ​នៅ​ក្នុង​កា​ស៊ី​ណូ​ដែល​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ ​កាន់តែ​ច្រើន​ទាក់ទង​នឹង​ការ​កេងប្រវ័ញ្ច​ដែល​កើតមាន​។​ ​ហេតុការណ៍​នេះ​ជា​ការ​រំលឹក​អំពី​ករណី​ស្រដៀងគ្នា​នេះ​ដែល​យុវជន​បាន​ធ្លាក់ខ្លួន​ជា​ឈ្លើយ​នៃ​ការ​ជួញ​ដូរ​មនុស្ស​បន្ទាប់ពី​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ចូល​ធ្វើការ​តាម​អន​ឡា​ញ​។​លោក​R​e​i​s ​បាន​លើក​ឧទាហរណ៍​អំពី​បុគ្គល​ដែល​ត្រូវ​បាន​គេ​សន្យា​ថា​នឹង​ផ្តល់​ការងារ​ ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​គឺ​បាន​ត្រឹមតែ​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ប៉ុណ្ណោះ​។​លោក​បាន​ព្រមាន​យុវជន​ទី​ម័​រ​ឡេ​ស្តេ​កុំ​ឲ្យឆាប់​ជឿ​ការបញ្ចុះបញ្ចូល​ ​ដោយ​ការផ្សាយពាណិជ្ជកម្ម​ការងារ​តាម​អ៊ី​ន​ធឺ​ណិ​ត​និង​ត្រូវ​ប្រយ័ត្នប្រយែង​នឹង​ការ​សន្យា​មិន​ពិត​រួម​ទាំង​ព័ត៌មាន​ក្លែងក្លាយ​ដែលគេ​បង្ហោះ​ក្នុងនាម​ភ្នាក់ងារ​ផ្ទាល់ខ្លួន​លើ​បណ្ដាញ​សង្គម​។​ ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាទី​ម័​រ​ខាងកើត​មាន​ប្រជាជន​ប្រមាណ​១​,​៣​លាន​នាក់​និង​មាន​អត្រា​នៃ​ភាព​ក្រីក្រ​ខ្ពស់​។​ប្រជាពលរដ្ឋ​ជាច្រើន​ត្រូវ​បាន​ជំរុញ​ឱ្យ​ចាកចេញ​ពី​ប្រទេស​ដើម្បី​ស្វែងរក​ឱកាស​និង​ជីវិត​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្រៅ​ប្រទេស​។​ទោះជាយ៉ាងណាក៏ដោយ​ភាព​អស់សង្ឃឹម​នេះ​ធ្វើ​ឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ទៅ​នឹង​គម្រោង​ការ​ជួញ​ដូរ​និង​ការ​កេងប្រវ័ញ្ច​។​ ​ចំណាត់​ការ​របស់​ទី​ម័​រ​ឡេ​ស្តេ​ដើម្បី​ទប់​ស្កាត់​ក្រុម​អ្នក​ធ្វើដំណើរ​វ័យក្មេង​មិន​ឱ្យ​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​ពលរដ្ឋ​ខ្លួន​។​តាមរយៈ​ការ​អន្តរាគមន៍​ក្នុង​ស្ថានភាព​ការ​ជួញ​ដូរ​ដែល​អាច​កើតមាន​នេះ​អាជ្ញាធរ​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ពួកគេ​ក្នុង​ការ​ទប់​ស្កាត់​សកម្មភាព​ទាំងនេះ​និង​ធានា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​។​ ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​នានា​ក្នុង​ការដោះស្រាយបញ្ហា​នៃ​ការ​ជួញ​ដូរ​មនុស្ស​ឱ្យ​បាន​ហ្មត់ចត់​និង​ចាត់វិធានការ​ប្រកបដោយ​បុ​រេ​សកម្ម​ដើម្បី​ទប់​ស្កាត់​វា​។​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​គួរតែ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​អប់រំ​សាធារណៈ​ជន​អំពី​គ្រោះថ្នាក់​និង​សញ្ញា​ព្រមាន​នៃ​ការ​ជួញ​ដូរ​មនុស្សជា​ពិសេស​ផ្តោត​លើ​យុវជន​ដែល​អាច​ងាយ​នឹង​ទទួលការ​សន្យា​មិន​ពិត​។​កិច្ច​សហការ​រវាង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ស្ថាប័ន​រដ្ឋាភិបាល​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​នេះ​។​ ​សរុប​សេចក្តី​មក​វិធានការ​ដ៏​ឆាប់រហ័ស​របស់​ទី​ម័​រ​ឡេ​ស្តេ​ក្នុង​ការបញ្ឈប់​ក្រុម​អ្នក​ធ្វើដំណើរ​វ័យក្មេង​មិន​ឱ្យ​ចូល​មក​ប្រទេស​កម្ពុជា​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ក្នុង​ការ​ ​ទប់​ស្កាត់​ប្រតិបត្តិការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ តាមរយៈ​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​និង​ចាត់វិធានការ​បង្ការ​បណ្តា​ប្រទេស​នានា​អាច​ធ្វើការ​រួមគ្នា​ដើម្បី​លុបបំបាត់​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​បុគ្គល​ងាយ​រងគ្រោះ​ពី​ការ​កេងប្រវ័ញ្ច​។​

website_news/20240114_01.txt · Last modified: 2024/01/15 12:29 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki