website_news:20240114_02

https://www.khmertimeskh.com/501422634/%E1%9E%87%E1%9E%93%E1%9E%87%E1%9E%8F%E1%9E%81%E1%9E%98%E1%9E%9A%E1%9E%92%E1%9E%9C%E1%9E%80%E1%9E%9A%E1%9E%81/ នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​រដ្ឋ​Per​a​k ​បាន​ចាប់​ឃាត់ខ្លួន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​៩​៥​ ​នាក់​ក្នុង​អំ​ឡុ​វ​ពេល​វាយឆ្មក់​នៅ​ទីតាំង​ចំនួន​២​៥​កន្លែងនៅ​ក្នុង​ក្រុង​I​p​o​h​ ​និង​ ​G​open​g​កាលពី​ស​ប្តាហ៍​មុន​។​ ​លោក​ S​harm​an​r​i​z​a​l​ ​Rust​am​ ​អនុប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​និយាយ​ថា​ ​អ្នក​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន​មកពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ (​ប្រុស​៥​នាក់​)​បង់​ក្លា​ដែ​ស​ (​ប្រុស​ ​១​៨​នាក់​)​និង​មី​យ៉ា​ន់​ម៉ា​ (​ប្រុស​៩​ ​នាក់​ ​ស្រី​ ​៧​ ​នាក់​ ​ក្មេងប្រុស​ម្នាក់​ ​និង​ក្មេងស្រី​ម្នាក់​) ​កម្ពុជា​ (​ប្រុស​១​នាក់​ ​ស្រី​១​០​នាក់​) ​ថៃ​ (​ប្រុស​១​៦​នាក់​ ​ស្រី​២​៣​នាក់​)​ប៉ា​គី​ស្ថាន​ (​ប្រុស​១​នាក់​) ​ឡាវ​ (​ស្រី​១​នាក់​) ​ហ្វីលីពីន​(​ស្រី​១​នាក់​) ​និង​អេ​ហ្ស៊ីប​(​ប្រុស​១​នាក់​)​។​ ​លោក​បាន​បន្ត​ថា​ ​ប្រតិបត្តិការ​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​ចំនួន​២​០​នាក់​ ​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់ពី​ម៉ោង​១​១​ព្រឹក​ ​រហូតដល់​ពាក់​កណ្តាលអធ្រាត្រ​ ​ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ពលករ​ចំនួន​១​១​៩​នាក់​ ​នៅ​តាម​ទីតាំង​ចំនួន​២​៥​ ​រួម​មាន​ហាង​លក់​សំលៀកបំពាក់​ ​កន្លែង​ទទួលទាន​អាហារ​ ​កន្លែង​លាង​រថយន្ត​ ​និង​មជ្ឈមណ្ឌល​ក​ម្សាន្ត​។​ ​លោក​បាន​លើកឡើង​ទៀត​ថា​ ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ ​ខណៈ​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​អន្តោប្រវេសន៍​ជាច្រើន​ ​ដោយ​ពួកគេ​មិន​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ ​ការ​ស្នាក់​នៅ​លើស​ពេលកំណត់​ ​និង​ការប្រើប្រាស់​លិខិតឆ្លងដែន​មិន​ត្រឹមត្រូវ​។​ ​លោក​បាន​បន្ថែម​ថា​ ​នាយកដ្ឋាន​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​និយោជក​ ​ឬ​បុគ្គល​ដែល​ជួល​ ​ឬ​ការពារ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ ​រួម​ទាំង​ការ​កាត់ទោស​នៅ​តុលាការ​ផង​ដែរ​។​

website_news/20240114_02.txt · Last modified: 2024/01/15 13:23 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki