website_news:20240116_02

https://www.kampucheathmey.com/security/642863 នាយកដ្ឋានកណ្ដាលសន្តិសុខ បានអំពាវនាវឲ្យពលរដ្ឋរាយការណ៍មកសមត្ថកិច្ចដែលនៅជិតបំផុត បើសិនជាបានដឹង ឬឃើញសកម្មភាពជនបរទេស​ជួលជនជាតិខ្មែរឲ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ។ តាមការប្រកាសរបស់នាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២៤នេះ បានឲ្យដឹងថា «នាពេលថ្មីៗនេះ មានព័ត៌មានថា មានជនបរទេសបានជួលជនជាតិខ្មែរឲ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ។ នាយកដ្ឋានកណ្ដាលសន្តិសុខ ក៏អំពាវនាវឲ្យពលរដ្ឋទាំងឡាយណា បើសិនបានដឹង ឬឃើញសកម្មភាពទាំងនេះ សូមធ្វើការជូនដំណឹងមកកាន់​សមត្ថកិច្ចដែលនៅជិតបំផុត ឬទំនាក់ទំនងមកកាន់លេខទូរសព្ទទាំង៣ខ្សែនេះខាងក្រោម៖

០៣១ ៦០១ ២៣ ៤៥/ 097 876 6737/ 010 432 720

website_news/20240116_02.txt · Last modified: 2024/01/17 10:30 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki