website_news:20240117_02

https://www.btv.com.kh/article/38863 https://thmeythmey.com/?page=detail&ctype=article&id=133376 នគរបាលអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិបង់ក្លាដេសពីរនាក់ប្តីប្រពន្ធដោយសង្ស័យជាមេខ្លោងពាក់ព័ន្ធករណីនាំមនុស្សចេញ-ចូលឆ្លងដែនខុសច្បាប់(ការជួញដូរមនុស្សខុសច្បាប់) ខណៈ​ជន​បរទេស​ដែល​ត្រូវ​បាន​គេ​ជួញ​ដូ​រ​ចំនួន​៥៦នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា​ក្នុង​ប្រតិបត្តិការ​ពីរ​ទីតាំង​ដាច់ដោយឡែកពីគ្នា។ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាលជាតិ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន ២ទីតាំង ទី១ សណ្ឋាគារមួយកន្លែង ស្ថិតនៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ និងទី២ ផ្ទះសំណាក់មួយកន្លែង សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដោយ​បានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់ ដោយក្នុង​នោះពី​រ​នាក់​ប្តី​ប្រព័ន្ធ​ជា​ជនជាតិ​បង់ក្លាដេស​ត្រូវ​បានសង្ស័យជាអ្នកជួញដូរមនុស្សខុសច្បាប់ ខណៈ៥៦នាក់​ជា​ជន​បរទេស​ដូចគ្នា​តែ​ជាជន​រងគ្រោះ។

យោងតាមប្រភពរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះគឺបាន ឡើយ​បន្ទាប់ពីទទួលបានបណ្ដឹងអន្តរាគមន៍ ឲ្យជួយសង្គ្រោះពីជនជាតិបង់ក្លាដេសម្នាក់ តាម​រយៈ​ប្រព័ន្ធ Hotline កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ ជនបរទេស​ដែលជាជនរងគ្រោះចំនួន៥៦នាក់នោះ មាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែង​រក​ការងារ​ធ្វើ ហើយសម្រាប់ជនរងគ្រោះណាមិនចេះអង់គ្លេស និងកុំព្យូទ័រ នឹងត្រូវបញ្ជូន​បន្ត​ទៅ​ប្រទេស​ថៃ និងម៉ាឡេស៊ី មួយតង់ទៀត។ យ៉ាងណាក៏​ដោយជនរងគ្រោះជាជនបរទេសទាំង៥៦នាក់នោះ ត្រូវបានអាជ្ញាធរ​កម្ពុជា​ជួយ​សង្រ្គោះ​ទាន់​ពេលវេលា ហើយបច្ចុប្បន្នជនរងគ្រោះទាំង៥៦នាក់ បានប្រគល់ឱ្យអង្គការ​ការីតាស​កម្ពុជា នៅខេត្តកណ្តាល ខណៈជនជាតិបង់ក្លាដេស២នាក់ ដែលសង្ស័យជាមេខ្លោង ពាក់ព័ន្ធ​ករណី​នាំ​មនុស្សចេញឆ្លងដែនខុសច្បាប់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី​អនុវត្ត​តាម​នីតិ​វិធីច្បាប់៕

website_news/20240117_02.txt · Last modified: 2024/01/17 15:59 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki