website_news:20240122_01

https://freshnewsasia.com/index.php/en/localnews/326106-2024-01-22-11-06-30.html (ពោធិ៍សាត់)៖ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរ តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ដំណើរចេញ-ចូល របស់ពលករខ្មែរ តាមព្រំដែននៃខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨២៥ ឃុំថ្មដា ស្រុកវាលវែង ដោយបានការចូលរួមពីលោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ ប្រតិភូថ្នាក់ជាតិ មេបញ្ជាការ មេបញ្ជាការរង វរៈការពារព្រំដែន ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ គួរជម្រាបជូនថា គណៈកម្មការចំពោះកិច្ច មានតួនាទី និងភារកិច្ច៖

  • តាមដាន និងត្រួតពិនិត្យ ការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាព ផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានា ចំពោះពលករខ្មែរ ក្នុងការចេញ-ចូល និងឆ្លងកាត់ព្រំដែន។
  • ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ ចូលរបស់ពលករខ្មែរ ឲ្យបានត្រឹមត្រូវ
  • ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានា របស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន
  • សិក្សាស្រាវជ្រាវលើប្រភពបញ្ហា ឬភាពមិនប្រក្រតីនានា ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍ របស់ពលករ ខ្មែរតាមព្រំដែន
  • រៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់មិនប្រក្រតី
  • ធ្វើការត្រួតពិនិត្យ ដើម្បីសម្រួលឲ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពតាមដាន ការអនុវត្តតួនាទីភារកិច្ច របស់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងករណីមានបណ្ដឹងមិនសុខចិត្តពីពលករ
  • ចុះពិនិត្យសិក្សា និងវាយតម្លៃអំពីស្ថានភាព នៃការយកកម្រៃក្រៅផ្លូវការ សម្រាប់ការធ្វើដំណើរចេញ ចូលនៅច្រកទ្វារព្រំដែន
  • ដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្ដីណែនាំ ដើម្បីលុបបំបាត់ការយកកម្រៃក្រៅ ផ្លូវការ សម្រាប់ការធ្វើដំណើរចេញចូល នៅច្រកទ្វារព្រំដែន សំដៅសម្រួលដល់ការធ្វើដំណើរចេញ ចូលរបស់ពលករនៅតាមព្រំដែន
  • ធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមទាក់ទងនឹងការងារ
  • លុបបំបាត់ការយកកម្រៃក្រៅផ្លូវការ សម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន
  • អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ ពីប្រមុខរាជរដ្ឋាភិបាល។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះរួចមក ប្រតិភូក៏បានបន្តចុះពិនិត្យកិច្ចការងារមួយចំនួន នៅច្រកព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត ប្រទេសថៃផងដែរ៕

website_news/20240122_01.txt · Last modified: 2024/01/23 12:29 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki