website_news:20240124_04

​ភ្នំពេញៈ​កម្ពុជា​-​វៀត​ណាម ​វាយតម្លៃ​ខ្ពស់ ​ចំពោះ​កិច្ច​សហប្រ​តិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​២ ​ជាពិសេស​កិច្ច​សហប្រតិ​បត្តិការ​ក្នុងការ​ទប់​ស្កាត់​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ​ដោយ​ភាគី​ទាំង​២​នឹង​បន្ត​ពង្រីក​កិច្ច​សហ​ប្រតិប​ត្តិការ​ក្នុង​ការ​កសាង​ធនធាន​មនុស្ស និង​ការ​ផ្លាស់​ប្ដូរ​សិក្ខា​កាម​លើ​វិស័យ​សន្តិ​សុខ​ជាតិ​ផងដែ​រ​។​

​ការ​វាយ​តម្លៃ​នេះត្រូ​វបាន​លើក​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែត ​និង​លោក ​តូ ឡឹម រដ្ឋ​មន្ត្រី​ក្រសួង​នគរ​បាល​វៀត​ណាមនៅ​ថ្ងៃទី​២៤ ​ខែមករា ឆ្នាំ​២០២៤​ នៅ​ឯ​វិមាន​សន្តិភា​ព​។​

​យោង​តាម​ខ្លឹម​សារ​នៃ​ជំនួប​នេះ ​លោក ​ហ៊ុន ម៉ា​ណែត​ បាន​លើក​ឡើង​ថា ភាគី​ទាំង​២ បាន​ស្វា​គមន៍​ចំពោះ​ការ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​កា​រកសាង​ធន​ធាន​មនុស្ស​តាមរ​យៈ​ការ​បណ្ដុះ​បណ្ដាល​ និង​ការ​ផ្លាស់​ប្ដូរ​សិក្ខា​កាម​នៃ​ប្រទេស​ទាំង​២​លើ​វិស័យ​សន្តិ​សុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សា​ធារណ​:​។​

​ក្នុង​ឱកាស​នោះដែ​រ​លោក​ តូ ឡឹម​ បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ភាគី​វៀត​ណាម​នៅ​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​រស់​រវើក​បន្ថែម​ទៀត​ ជា​ពិសេស​លើ​ផ្នែក​នយោ​បាយ ​សេដ្ឋ​កិច្ច និង​ពាណិជ្ជ​កម្ម​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេ​ភាគី ក៏ដូច​ជា​ពហុ​ភាគី​។​

​លោក​បាន​លើក​ឡើង​ថា​៖«​វៀតណា​មនឹ​ង​បន្ត​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​លើ​វិស័យ​សន្តិសុខ​ជាតិ កា​រប្រ​យុទ្ធប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែ​ន បញ្ហា​គ្រឿង​ញៀន​ ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​គ្រប់​ប្រភេទ​និង​ការ​ពង្រីក​កិច្ច​សហ​ប្រតិប​ត្តិការ​លើ​វិស័យ​ឌីជីថ​ល​រវាង​ក្រសួង​នគរ​បាល​វៀត​ណាម និង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា ​តាម​រយៈ​ការ​ចែក​រំលែក​ព័ត៌​មាន​ និង​ផ្លាស់ប្តូ​រ​បទ​ពិសោធ​ន៍​លើ​វិស័​យ​ឌីជី​ថល​នេះ ​ដោយ​សារ​វៀត​ណាម​ក៏បាន​និង​កំពុង​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ឌីជី​ថល​នេះ ​ជា​មួយ​សិង្ហ​បុរី ​និង​ម៉ាឡេ​ស៊ី​ផង​ដែរ​»​។

​ជា​ការ​ឆ្លើយ​តប​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​វាយត​ម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​២ និង​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា ​និង​ក្រសួង​នគរបា​ល​វៀត​ណាម ​ជាពិ​សេស​កិច្ច​សហប្រ​តិបត្តិការ​ក្នុង​ការ​ទប់​ស្កាត់​ និង​កា​រប្រយុទ្ធ​ប្រឆាំងឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ការ​ប្រយុទ្ធប្រ​ឆាំង​គ្រឿងញៀ​ន ​និង​បទ​ល្មើស​ផ្សេងៗ​ទៀត​ផង​ដែរ​។

​ទន្ទឹម​នឹង​នេះ លោ​ក​ក៏បាន​ស្វា​គមន៍​ចំពោះ​ការព​ង្រីក​កិច្ច​សហ​ប្រតិ​បត្តិកា​រ​លើ​វិស័យ​ឌីជីថល ​ដែល​ភាគី​វៀត​ណាម​នឹង​ចែក​រំលែក​បទ​ពិសោ​ធន៍​នេះ​ជាមួ​យនឹង​ក្រសួងម​ហាផ្ទៃ​​កម្ពុជា​ផង​ដែរ​។​

​នាយក​ទទួលប​ន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គកា​រ​លីកាដូ​លោកអំ​ សំអាត ​បាន​ថ្លែង​ថា ​តាម​ការ​សង្កេត​ឃើញ​ថា​ បញ្ហា​ការ​ជួញ​ដូរ​និង​ចរាច​រណ៍​គ្រឿងញៀ​ន​នៅ​កម្ពុជា​នៅតែ​ជា​ចំណុច​មួយ​​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ ទោះ​បី​កន្ល​ងមក​ឃើញ​មាន​ការ​បង្ក្រាប​បាន​ច្រើន​ករណី​ក្តី​។​

​លោក​បាន​បញ្ជាក់​ថា​៖«​យើង​មើល​ទៅ​អាច​នឹង​មាន​លំហូរ​ចូល​គ្រឿងញៀ​ន ​ព្រោះ​បង្ក្រាប​បាន​ច្រើន​ ប៉ុន្តែ​នៅតែ​មាន​ ដែល​ចំណុច​នេះ​ទាម​ទារ​ឱ្យមាន​កិច្ច​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​បន្ថែម​ទៀត​រវាង​បណ្តា​ប្រទេស​ជិត​ខាង​ជា​មួយ វៀត​ណាម ​ថៃ និង​ឡាវ​ជា​ដើម ​ដើម្បី​ទប់​លំហូរ​ចូល​ទាំង​គ្រឿង​ញៀននិង​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​»​។​

​សូម​ជម្រា​បថា​ កម្ពុជា​-​វៀត​ណាម ​តាម​រយៈ​ក្រសួង​មហាផ្ទៃ​កម្ពុជា ​និង​ក្រសួង​នគរ​បាល​វៀត​ណាម​ កាល​ពី​ថ្ងៃទី ២៣ ​ខែមករា​ ឆ្នាំ​២០២៤ ​បាន​ចុះ​ហត្ថលេ​ខា​លើ​ផែន​ការ​សហ​ប្រតិ​បត្តិកា​រ​ឆ្នាំ​២០២៤​ ដើម្បី​បន្ត​អនុវត្ត​នូវ​យន្ត​ការ​សហ​ប្រតិ​បត្តិ​ការ​អនុវត្ត​ច្បាប់​កាន់​តែ​សកម្ម​ និង​ខ្លាំង​ក្លា​ថែម​ទៀត​៕ ​ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក តូ ឡឹម នៅថ្ងៃទី២៤ មករា ។ រូបថត STPM

website_news/20240124_04.txt · Last modified: 2024/01/26 10:03 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki