website_news:20240127_01
  • https://cen.com.kh/archives/731494.html ឃុំខ្លួនអគ្គនាយកមន្ទីរពហុព្យាបាល មេត្រូ អអិលវី នៅមណ្ឌលអប់រំកែប្រែម១ ពាក់ព័ន្ធករណីជួញដូរសរីរាង្គ ឆបោកប្រាក់ អ្នកជំងឺសរុបជិត ១លានដុល្លារ

មណ្ឌលគិរី៖ យោងតាមការឱ្យដឹងពី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា មានករណីជួញដូរសរីរាង្គ (តម្រងនោម) ឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី (Metro RLV Polyclinic) ដែលមានបុគ្គល ង៉ែត សំអូន ជាអគ្គនាយក។ ក្នុងករណីនេះមានជនរងគ្រោះចំនួន ៦នាក់ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពី លោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ប្រធាននាយកដ្ឋាន និងសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនប្រព្រឹត្តល្មេីស ករណីជួញដូរសរីរាង្គ និងឆបោក នៅឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដោយមានការសហការល្អពី ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ក្នុងករណីនេះ នាយកដ្ឋាន បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តុលាការបានចាត់ការតាមនីតិវិធី និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែម១។

ពាក់ព័ន្ធករណីនេះ ម្ចាស់មន្ទីរពេទ្យ Metro RLV ក្រៅប្រទេស បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ដែលធ្វើឡើងដោយបុគ្គល ង៉ែត សំអូន ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់។ កន្លងមកមានជនរងគ្រោះ បានធ្វើកិច្ចសន្យាជាមួយបុគ្គល ង៉ែត សំអូន ក្នុងការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌា ឬឱ្យបុគ្គលនេះខ្ចីប្រាក់ជាថ្នូរនឹងដាក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបញ្ចាំ។

ទន្ទឹមនេះ ម្ចាស់ក្រុមហ៊ុនមន្ទីរពេទ្យ Metro RLV ក្រៅប្រទេស កំពុងព្យាយាមកំណត់ទីតាំង និងចំនួនអ្នកជំងឺដែលបុគ្គល ង៉ែត សំអូន បានបញ្ជូនមនុស្សទៅកាន់ប្រទេសឥណ្ឌា ដើម្បីព្យាបាលពួកគាត់៕

website_news/20240127_01.txt · Last modified: 2024/01/29 12:19 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki