website_news:20240130_01

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណង នៃកិច្ចប្រជុំ គឺដើម្បីប្រកាសសមាសភាពគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) នីតិកាលទី៧ នៃរដ្ឋសភា។ ការពង្រឹងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រុមការងារជំនាញទាំង៦ នៃគ.ជ.ប.ជ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ)។ របាយការណ៍សង្ខេប ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងទិសដៅសំខាន់ៗសម្រាប់ឆ្នាំ ២០២៤៕

website_news/20240130_01.txt · Last modified: 2024/01/31 11:40 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki