website_news:20240131_04

សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនសរុបចំនួន ១៥នាក់ប្រុស និងជនជាតិខ្មែរម្នាក់ ករណីដឹកជញ្ជូនជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន ០២លើក នៅចំណុចឃុំកំពង់ស្រឡៅមួយ និងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ព្រំដែនកម្ពុជា-ឡាវ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិនារាត្រីថ្ងៃទី៣១ ខែមករានេះ។ តាមការសំណេរដដែល ក្រោមការដឹកនាំពីសំណាក់លោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្តព្រះវិហារ និងការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប និងវរសេនាតូចនគរបាលព្រំដែនគោក១០៥ បាន​ចុះបង្រ្កាបករណីដឹកជញ្ជូនជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន ០២លើក នៅចំណុចឃុំកំពង់ស្រឡៅមួយ និងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ព្រំដែនកម្ពុជា-ឡាវ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនសរុបចំនួន ១៥នាក់ប្រុស និង ជនជាតិខ្មែរចំនួន ០១នាក់ជាអ្នកបើកបររថយន្ត និងដកហូតវត្ថុតាងរថយន្តចំនួន១គ្រឿង ដើម្បីអនុវត្តតាមនីតិវិធី៕

website_news/20240131_04.txt · Last modified: 2024/02/02 11:10 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki