website_news:20240206_01

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហា​សេព​គ្រឿង​ញៀន​ក្នុង​សង្គម បញ្ហាការជួញដូរមនុស្ស អំពើហិង្សាលើគ្រួសារ បញ្ហាការរំលោភបំពានលើកុមារ និងប​ញ្ហាមួយចំនួនទៀត ទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងធ្វើការ​ដោះស្រាយ​ខ្ពស់​បំផុត។សម្តេចធិបតីបានថ្លែងថា កម្ពុជាក៏ដូចជាប្រទេសនានានៅ​លើ​ពិភព​លោក​កំពុងរងឥទ្ធិពល នៃ​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ, ការប្រជែកឥទ្ធិលរបស់ប្រទេសមហាអំណាច, សង្រ្គាម, ការប្រែ​ប្រួល​អាកាសធាតុ និងបញ្ហាផ្សេងៗជាច្រើនទៀត ខណៈបច្ច័យ​ទាំង​នេះ​ព្រម​ទាំង​ស្ថាន​ភាព​រង​គ្រោះ និងងាយរងគ្រោះដូចជាករណីសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាហិង្សាលើគ្រួសារ និ​ង​ការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់ ដែល​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្តទុកដាក់ និងដោះស្រាយខ្ពស់បំផុត។ ការលើកឡើងរបស់សម្តេចធិបតីនេះ គឺបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​បិទ​សន្និបាត​បូក​សរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នា​ព្រឹក​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕

website_news/20240206_01.txt · Last modified: 2024/02/08 15:37 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki