website_news:20240206_02

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ដែល​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ខែមករា ឆ្នាំ ២០២៤ មាន​ប្រមាណ​ជិត​៦០០​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ថៃ​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​អាជ្ញាធរ​កម្ពុជា​ទទួល​នៅ​អំឡុង​ខែមករា ឆ្នាំ​២០២៤ មាន​ចំនួន​៥៨៦​នាក់ ក្នុង​នោះ​មាន​ស្រី​២០០​នាក់ និង​មាន​កុមារ​ចំនួន​៣៨​នាក់ ។ លោក​បាន​បញ្ជាក់​ថា​៖​នៅ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​ទទួល​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​សាកសួរ​ព័ត៌មាន​បាន​ប្រាប់​ថា ពួក​គាត់​ដែល​ត្រូវ​បាន​សមត្ត​កិច្ច​ថៃ​ចាប់​បញ្ជូន គឺ​ស្នាក់​នៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ជា​ជនអន្តោប្រវេសន៍​ដែល​លួចលាក់​ធ្វើការ​ដែល​ពួក​គាត់​បាន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​រយៈ​មេខ្យល់​នាំ​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​ទើប​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ ។ លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​៖​ក្រោយ​អាជ្ញាធរ​កម្ពុជា​ទទួល​ពលករ​ខ្មែរ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ប្រគល់​ជូន​បាន​ធ្វើការ​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ តាម​រយៈ​មេខ្យល់​ដែល​នាំ​ឆ្លង​ដោយ​ខុសច្បាប់​ទៀត ព្រោះ​វា​ប្រឈម​គ្រោះថ្នាក់ ហើយ​នៅ​ពេល​លួចលាក់​ធ្វើការ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ខាត​ទាំង​ពេលវេលា​និង​លុយកាក់​ទៀត ត្រូវ​ទៅ​ធ្វើការ​តាម​រយៈ​ក្រុមហ៊ុន​ដោយ​ស្របច្បាប់ ៕

website_news/20240206_02.txt · Last modified: 2024/02/08 15:43 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki