website_news:20240207_08

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាទីស្តីការក្រសួង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល ៥ឆ្នាំ (២០២៤-២០២៨) ដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ជាវាគ្មិន។

សិក្ខាសាលានេះ មានការចូលរួមពីគ្រប់សមាសភាព នៃរចនាសម័្ពន្ធគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ សរុប១៧៥នាក់។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីប្រមូលផ្តុំគំនិតផ្តួចផ្តើមគន្លឹះដែលឆ្លើយតបទៅនឹងបញ្ហាដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស សម្រាប់ចងក្រងជាក្របខ័ណ្ឌយុទ្ធសាស្រ្តរួម គោលដៅ គោលបំណងលទ្ធផលរំពឹងទុក សូចនាករគន្លឹះ ដោយផ្អែកលើការប៉ាន់ប្រមាណស្ថានភាពប្រែប្រួលនៃបទល្មើស សភាពការណ៍ប្រែប្រួលនៃសេដ្ឋកិច្ច ទំនោរសង្គម និងសន្តិសុខពិភពលោក ដែលប៉ះពាល់ដល់សន្តិសុខមនុស្ស ឈានដល់ការជួញដូរ កេងប្រវ័ញ្ចពីឧក្រិដ្ឋជន ដែលកាន់តែមានឥទ្ធិពល និងបណ្តាញរឹងមាំ និងរាយប៉ាយនៅទូទាំងពិភពលោក ក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងសក្តានុពល នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក ក្នុងការឆ្លើយតបទៅនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ក្នុងរយៈពេល៥ឆ្នាំ ទៅមុខ៕

website_news/20240207_08.txt · Last modified: 2024/02/13 11:21 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki