website_news:20240208_01

​នៅ​ថ្ងៃ​ទី​០​៦​ ​ខែកុម្ភៈ​នេះ​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បាន​ជូន​ដំណឹង​ទៅ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ ​និង​សាធារណជន​ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ក្នុង​គម្រោង​ពលករ​ជំនាញ​ ​ថា​ ​អង្គភាព​ទទួលបន្ទុក​នឹង​ធ្វើ​តេ​ស្ត​ជំនាញ​ ​និង​តេ​ស្ត​ភាសា​ជប៉ុន​ផ្នែក​សំណង់​ ​តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ​។​​

ការ​ធ្វើ​តេ​ស្ត​ជំនាញ​ ​និង​តេ​ស្ត​ភាសា​ជប៉ុន​ផ្នែក​សំណង់​ ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤​,​៥​,​៩​,​១​៥​,​១​៦​,​១៨,​២​៤​,​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​និង​ថ្ងៃ​ទី​២​,​៣​,​៦​,​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិ​ស​័​យ​អប់រំ​ (​E​D​I​) ​ដែល​តម្លៃ​ចុះឈ្មោះ​ចំនួន​១​៤​ដុល្លារ​។​ បើ​តាម​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​លក្ខ​ខណ្ឌ​ចុះ​ឈ្មោះ​ធ្វើ​តេ​ស្ត​ជំនាញ​ ​និង​តេ​ស្ត​ភាសា​ជប៉ុន​ ​គឺ​ចាប់ពី​អាយុ​ ​១​៧​ឆ្នាំ​ឡើង​ទៅ​ ​ដោយ​មិន​គិត​ពី​ក​ម្រិ​ត​វប្បធម៌​។​ ​ចំនួន​បេក្ខជន​ដែល​​អាច​​ទទួល​​ដើម្បី​ស្នើសុំ​ធ្វើ​តេ​ស្ត​បាន​ ​គឺ​ចំនួន​ ​១​០​០​នាក់​ ​ក្នុង​មួយ​ខែ។​ ​ស​ម្រា​ប​ព័ត៌មាន​លម្អិត​ ​និង​ការ​ចុះ​ឈ្មោះ​ ​សូម​ចូ​ល​មើល​គេហទំព័រ​ ​h​t​t​:​a​c.​pro​metric​-j​p​.​co​m​/​testist/ss​w​/​index​.​h​t​m​l​។​ ​ព័ត៌មាន​មណ្ឌល​សម្រាប់​ធ្វើ​តេ​ស្ត​ ​មាន​ ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិ​ស​័​យ​អប់រំ​ (​E​D​I​) ​អាសយដ្ឋាន​ផ្ទះ​លេខ​៩​A​ ​ផ្លូវ​លេខ​៣​៧​០​ ​សង្កាត់​បឹង​កេងកង​១​ ​ខណ្ឌ​បឹង​កេងកង​ ​រាជធានី​ភ្នំពេញ​ ​លេខ​ទូរស័ព្ទ​៖​ +855 12 937 168/ +855 16 862 868/+855 15 729 123/+855 12 269 768​។​ ​បើ​តាម​ក្រសួងការងារ​សេវា​នៃ​ការ​ចុះ​ឈ្មោះ​ធ្វើ​តេ​ស្ត​គឺ​បង់​ជូន​ទៅ​អង្គភាព​ទទួលបន្ទុក​ការ​ធ្វើ​តេ​ស្ត​ជំនាញ​ ​និង​តេ​ស្ត​ភាសា​ជប៉ុន​ ​ដោយឡែក​ឯកសារ​ចាំបាច់​ដែល​ត្រូវ​យកមក​ជាមួយ​នៅ​ថ្ងៃ​ធ្វើ​តេ​ស្ត​ ​អត្តសញ្ញាណប័ណ្ណ​ ​លិខិតឆ្លងដែន​ ​ឬ​ប័ណ្ណ​បើកបរ​។​ ​គិត​ត្រឹម​ឆ្នាំ​ ​២​០​២​២​ ​គួរ​បញ្ជាក់​ថា​ ​កម្ពុជា​​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការងារ​នៅ​ក្រៅ​ប្រទេស​ចំនួន​ ​១​ ​៣​០​១​ ​៦​០​៩​ ​នាក់​ ​បាន​ ​និង​កំពុង​ធ្វើការ​តាម​វិ​ស​័​យ​ផ្សេងៗ​នៅ​តាម​បណ្តា​ប្រទេស​ចំនួន​ ​៧​ ​ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន​ ​ចំនួន​ ​១​១​ ​៤​៥​៣​ ​នាក់​៕​​

website_news/20240208_01.txt · Last modified: 2024/02/13 11:27 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki