website_news:20240210_01

ដោយទទួលបានការអនុញ្ញាត ពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិក នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមសិក្ខាសាលាប្រមូលធាតុចូលបន្ត។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងសុខាភិបាល នៅរាត្រីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ ដែលសម្របសម្រួលរៀបចំដោយ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។ ការរៀបចំសិក្ខាសាលា ក្នុងគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាព ផែនការយុទ្ធសាស្ត្រជាតិដែលមានស្រាប់ និងប្រមូលធាតុចូលបន្ថែម ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំបន្ត (២០២៤-២០២៨) ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ គួរបញ្ជាក់ថា សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន និងមន្រ្តីជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កងរាជអាវុធហត្ថ តំណាងអង្គការជាដៃគូអភិវឌ្ឍជាមួយគ.ជ.ប.ជ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕

website_news/20240210_01.txt · Last modified: 2024/02/13 12:52 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki