website_news:20240218_01

វិចិត្រករសេរ៉ាមិចបានចូលរួមលើកកម្ពស់ការយល់ដឹងអំពីជនរងគ្រោះដោយការជួញដូរមនុស្ស

S​an​a​ ​M​us​a​sam​a​មកពី​សកលវិទ្យាល័យ​ ​MS​U ​ក្នុង​រដ្ឋ​T​ex​as​ ​បាន​ដាក់​តាំង​បង្ហាញ​ទំនិញ​ធ្វើ​ពី​សេ​រ៉ា​មិច​ ​និង​ផលិតផល​ផ្សេងទៀត​ដែល​ធ្វើ​ដោយ​អ្នក​រស់រាន​មានជីវិត​ពី​ការ​ជួញ​ដូរ​នៅ​កម្ពុជា​។​ នាង​បាន​លើកឡើង​ថា​ ​ផលិតផល​ទាំងនេះ​គឺ​មាន​អត្ថន័យ​លើស​ពី​សិល្បៈ​ទៅទៀត​។​

​នាង​បាន​ចាប់ផ្តើម​គម្រោង​នេះ​នៅ​ក្នុង​ឆ្នាំ​២​០​១​៥​ ​ជាមួយនឹង​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​នៅ​ទូទាំង​ប្រទេស​ ​៨​០​ ​ភាគរយ​នៃ​ស្ត្រី​វ័យក្មេង​ដែល​មាន​អាយុ​ពី​១​៣​ ​ទៅ​ ​២​៤​ ​ឆ្នាំ​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ការ​ជួញ​ដូរ​បាន​ត្រឡប់ទៅ​រក​អ្នក​រំលោភបំពាន​របស់​ពួកគេ​វិញ​។​ ​នាង​សង្ឃឹម​ថា​ការ​តាំង​ពិព័រណ៍​នេះ​នឹង​ផ្តល់​នូវ​ព័ត៌មាន​ ​និង​ចំណេះ​ដឹង​ថ្មី​។​

​នាង​បាន​បន្ត​ថា​ “​អ្នក​អាច​មើលឃើញ​ពី​ស្នាម​ញញឹម​សោះកក្រោះ​។​ ​ដូច្នេះ​ហើយ​ ​វា​ធ្វើ​អោយ​យើង​ទាំងអស់គ្នា​យល់​ដឹង​ថា​ ​កុមារ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ ​ហើយ​ប្រហែលជា​ខ្ញុំ​អាច​ជួយ​ក្មេង​នោះ​បាន​។​ ​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើ​គម្រោង​នេះ​មួយ​ជាមួយ​ក្មេងស្រី​ជំទង់​ដែល​បាន​ជួប​ការលំបាក​ដោយសារ​ពួកគេ​គ្មាន​ការអប់រំ​ ​ហើយ​យើង​បាន​កាត់​ដេរ​អាវ​ពាក់​សម្រាប់​ធ្វើម្ហូប​ដ៏​ស្រស់​ស្អាត​ទាំងនេះ​ដែល​ធ្វើឡើង​ដោយ​នាង​ផ្ទាល់​»​។​

​បច្ចុប្បន្ននេះ​ ​អង្គការ​បាន​ជួល​ស្ត្រី​វ័យក្មេង​ចំនួន​៩​ ​នាក់​ ​ហើយ​ពួកគេ​បាន​ទទួល​ប្រាក់ឈ្នួល​ពី​ការ​កាត់ខោអាវ​ ​កាបូបយួរ​ដៃ​ ​និង​កាបូប​យូ​ហ្គា​។​

website_news/20240218_01.txt · Last modified: 2024/02/26 10:38 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki