website_news:20240222_02

សមត្ថកិច្ចស្រាវជ្រាវតាមបណ្តឹង Hotline រកឃើញជនជាតិ និងឥណ្ឌូនេស៉ី ចំនួន ២នាក់

(ព្រះសីហនុ)៖ ការស្រាវជ្រាវតាមបណ្តឹង Hotline សមត្ថកិច្ចបានរកឃើញជនជាតិឥណ្ឌូនេស៉ី ចំនួន២នាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ សមត្ថកិច្ចទទួលបានបណ្តឹងចំនួន១២លើក មានមនុស្ស២១នាក់។

ជនជាតិឥណ្ឌូនេស៉ី ដែលសមត្ថកិច្ចកម្ពុជាស្វែងរកឃើញតាមរយៈពាក្យបណ្តឹងចំនួន ២ករណី ពុំមែនជាករណីចាប់បង្ខាំង ធ្វើទារុណកម្មនោះទេ ប៉ុន្តែ និងជនជាតិឥណ្ឌូនេស៉ី ទាំង២នាក់ ចង់លាឈប់ពីការងារ និងមានបំណងវិលទៅប្រទេសកំណើតវិញ។

បើតាមនាយឧត្តមសេនីយ៍, នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ក៏មិនទទួលបានពាក្យបណ្ដឹងឱ្យស្វែងរកជនបរទេសនោះទេ។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានសរុប ១,២៧៥ករណី មានមនុស្ស ៣,០៣៣នាក់ ២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,១៩៨សំណើ និងបិទសំណុំរឿង ៤០៧សំណើ (រកឃើញមនុស្ស ១,៨៤៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង) ៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៨ករណី៕

website_news/20240222_02.txt · Last modified: 2024/02/26 12:09 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki