website_news:20240226_01

មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ​៖​ ជនរងគ្រោះ​ គឺជាប្រភពព័ត៌មានយ៉ាងសំខាន់

បន្ទាយមានជ័យ​៖​ លោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាអនុប្រធាន អចិន្ត្រៃយ៍ គ.ជ.ប.ជ​ បានលើកឡើងថ្លែង​ថា​ ជនរងគ្រោះ​ គឺជាប្រភពព័ត៌មានយ៉ាងសំខាន់​ ដែល​យើង​ត្រូវ​តែធ្វើការទទួលបាននូវព័ត៌មានបន្ថែមពីពួកគាត់អំពីការជួញដូរ​ ដែលពួកគាត់​បាន​ជួប​ប្រទះ​បញ្ហា​ បើសិនយើងគ្រាន់តែមើល​ ហើយ​សន្និដ្ឋាន​ប្រាកដណាស់​យើង​មិ​នទទួល​បាន​ព័ត៌មាន​លម្អិត​នោះ​ទេ។ លោកជំទាវ​ លោកឡើងបែបនេះ​ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី បែបបទ និង​នីតិ​វិធី​នៃ​ការ​កំណត់អត្តសញ្ញាណជនរង គ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប​ ជូន​ដល់​អ្នកពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ​ ដែលមានរយៈពេល២ថ្ងៃ​ (ចាប់ពីថ្ងៃទី២៦-២៧​ ខែ​កុម្ភៈ​ ឆ្នាំ២០២៤។ លោកជំទាវ​ ជូ​ ប៊ុនអេង​ បានបញ្ជាក់ថា​ បច្ចុប្បន្ននៅកម្ពុជាមានបទល្មើសចំនួន២ប្រភេទ​ ១-បទ​ល្មើសពិត និង២-បទល្មើសប្រឌិត​ ដែលសមត្ថកិច្ចបានរកឃើញជាបន្តបន្ទាប់ទាំងបទល្មើសពិត​ និង​​បទ​ល្មើសផ្សេងក្លាយ។ លោកជំទាវបន្តថា​ ពេលខ្លះ​ពេល​យើង​គ្រាន់​តែ​មើល​ហើយ​សន្និដ្ឋាន​នោះ​ទិ​ន្នន័យដែលយើងទទួលបាននិងមិនច្បាស់លាស់ឡើយ​ ហើយយើងក៏មិនអាចដាក់ផែនការ​ ឬកំណត់មុខសញ្ញាច្បាស់លាស់បានដែរ។ ត្រង់ចំណុចនេះលោកជំទាវ​ បានលើកឡើងថា​ បើយើងចង់ព័ត៌មានពីជនរងគ្រោះ យើង​ត្រូវ​ធ្វើ​ការ​កំណត់​ឱ្យ​បាន​ច្បាស់លាស់ មួយណាជាជនរងគ្រោះពិតប្រាកដ​ មិនមែនកំណត់​តែ​អត្ត​សញ្ញាណ​ដែល​ជន​រង​គ្រោះផ្តល់ព័ត៌មានឱ្យនោះទេ​ គឺត្រូវតែមានភស្តុតាង​ និងទឡ្ហីករណ៍ត្រឹមត្រូវ៕

website_news/20240226_01.txt · Last modified: 2024/03/04 11:28 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki