website_news:20240301_02

សមត្ថកិច្ចស្រាវជ្រាវតាមបណ្តឹង Hotline រកឃើញជនជាតិបរទេសចំនួន ៦នាក់

(ព្រះសីហនុ)៖ ការស្រាវជ្រាវតាមបណ្តឹង Hotline សមត្ថកិច្ចបានរកឃើញជនជាតិចិនម្នាក់ និងជនជាតិវៀតណាមចំនួន ៥នាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ សមត្ថកិច្ចទទួលបានបណ្តឹងចំនួន ០៤លើក មានមនុស្ស ១៦នាក់។

ជនជាតិចិន និងវៀតណាម ដែលសមត្ថកិច្ចកម្ពុជាស្វែងរកឃើញតាមរយៈពាក្យបណ្តឹងចំនួន ០៥ករណី ពុំមែនជាករណីចាប់បង្ខាំង ធ្វើទារុណកម្មនោះទេ ប៉ុន្តែ និងជនជាតិចិន និងវៀតណាមទាំង ០៦នាក់ ចង់ត្រឡប់ទៅប្រទេសកំណើតវិញ និងពុំមែនជាករណីបង្ខាំង ឬធ្វើទារុណកម្មនោះទេ។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានសរុប ១,២៨៩ករណី មានមនុស្ស ៣,០៤៧នាក់ ២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,២០៥សំណើ និងបិទសំណុំរឿង ៤០៧សំណើ (រកឃើញមនុស្ស ១,៨៥៥នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង) ៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤៥ករណី៕

website_news/20240301_02.txt · Last modified: 2024/03/04 14:28 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki