website_news:20240306_01

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការ បង្ការទប់ស្កាត់ ការលួចនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ និងការជួញដូរមនុស្សគ្រប់ទម្រង់រយៈពេល(២ថ្ងៃ)

ខេត្តព្រះវិហារ៖ ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការ បង្ការទប់ស្កាត់ ការលួចនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ និងការជួញដូរមនុស្សគ្រប់ទម្រង់ដែលមានរយៈពេល(២ថ្ងៃ) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរព្រមទាំងគ្រូឧទ្ទេសទាំងអស់ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអធិការក្រុង/ស្រុកទាំង ០៨ និងសិក្ខាកាមចូលរួមទាំងអស់ចំនួន ១១៩នាក់ ស្រី ០៨នាក់។ ឆ្លៀតក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបជូនគណៈអធិបតីក្នុងអង្គពិធី លោកបានបន្តទៀតថាការបើកវគ្គបំប៉នជំនាញនេះ គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងសមត្ថភាពចំណេះដឹងជំនាញរបស់មន្រ្តីនគរបាល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារស្រប់តាមតួនាទីភារកិច្ច ធានារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពកាន់តែប្រសើរឡើង ។ ចុងបញ្ចប់សូមគោរពជូនពរគណៈអធិបតី ប្រតិភូអមដំណើរ និងសមាជិក សមាជិការក្នុងអង្គពិធីទាំងអស់ជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ។

website_news/20240306_01.txt · Last modified: 2024/03/11 11:56 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki