website_news:20240307_01

លោកជំទាវ ជូ ប៊ុនអេង ដឹកនាំកិច្ចប្រជុំផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ ២០២៤-២០២៨

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ ឆ្នាំ ២០២៤-២០២៨ នាថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយក -អគ្គនាយករង និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមន្ត្រីជំនាញ ក្នុងរចនាសម្ព័ន្ធនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការដៃគូក្នុងវិស័យ ប្រឆាំងការជួញដូរមនុស្ស ជាច្រើនរូបផងដែរ។ កម្មវិធីនៃកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែមីនា ឆ្នាំ២០២៤។ គោលដៅនិងគោលបំណង៖ លុបបំបាត់រាល់ទម្រង់ចាស់ថ្មីនៃអំពើជួញដូរមនុស្សដែលបង្ករភាពរងគ្រោះដោយការធ្វើសកម្មភាព តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងគេងប្រវ័ញ្ចដោយទុច្ចរិត ធ្វើឱ្យមនុស្សរងគ្រោះយ៉ាងធ្ងន់ធ្ងរដល់រូបកាយ សុខភាពផ្លូវចិត្ត ផ្លូវភេទ ដែលជាការរំលោភសិទ្ធិ អាយុជីវិតនិងផលប្រយោជន៍ស្របច្បាប់ របស់មនុស្សគ្រប់វ័យគ្រប់ភេទ គ្រប់ស្ថានភាព គ្រប់ពណ៌សម្បុរ ក្នុងដែនសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជនកម្ពុជា និងដើម្បីធានាឱ្យមានប្រព័ន្ធគាំពារសង្គម ដើម្បីការបង្ការទប់ស្កាត់ភាពរងគ្រោះឱ្យមានប្រសិទ្ធភាព ការអនុវត្តច្បាប់ដែលមានឥទ្ធិពលនិងការផ្ដន្ទាទោស យ៉ាងសុក្រឹតចំពោះបទឧក្រិដ្ឋនេះ ដើម្បីយុត្តិធម៌សង្គម ជាពិសេសការការពារសិទ្ធិ ផលប្រយោជន៍ ស្របច្បាប់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលជាមនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់ពណ៌សម្បុរ និងនៅគ្រប់ស្ថានភាពក្នុងសង្គមនិងនៅគ្រប់ស្ថានភាពក្នុងសង្គម៕

website_news/20240307_01.txt · Last modified: 2024/03/11 14:15 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki