website_news:20240307_03

តុលាការឃុំខ្លួន ជនសង្ស័យ៣នាក់ នៅពន្ធនាគារPJ ករណីនាំជនរងគ្រោះទៅអោយគេរើសធ្វើប្រពន្ធនៅបរទេស

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនអនីតិជននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានចេញរបាយការណ៍ឲ្យដឹដថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបញ្ជាលោកជំទាវ ឧត្តមសេនីយ៍ទោ សុឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ត្រី កែវ ធា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តប៉ៃលិន ចុះប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួជនសង្ស័យ៣នាក់-ស្រី២នាក់ និងអន្តរាគមន៍ជួយជនរងគ្រោះ២នាក់-ស្រី សង្ស័យពាក់ព័ន្ធករណី ប៉ុនប៉ងនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (នាំជនរងគ្រោះទៅអោយគេរើសធ្វើប្រពន្ធនៅបរទេសដោយខុសច្បាប់) នៅចំណុចបុរីពិភពថ្មី១ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ និងបញ្ជូនជនពាក់ព័ន្ធ មកនាយកដ្ឋាន ធ្វើការសាកសួរតាមនីតិវិធី។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅពន្ធនាគារPJ។ ចំណែកជនរងគ្រោះ ប្រគល់ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារ៕

website_news/20240307_03.txt · Last modified: 2024/03/11 14:32 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki