website_news:20240308_01

អាជ្ញាធរកម្ពុជា និងថៃ ប្រជុំពិភាក្សាការងារដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាមួយអាជ្ញាធរខេត្តស្រះកែវ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំទ្វេភាគីនេះ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ភូមិប៉ាក់ ឧត្តមសាប់ អភិបាលរងខេត្តស្រះកែវ និងមានការចូលរួមពីអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ព្រមទាំងមន្ដ្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

អាជ្ញាធរកម្ពុជា-ថៃ បានប្តេជ្ញារួមគ្នា ពង្រឹងទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យរវាងខេត្តទាំងពីរ ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃរបស់ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ឲ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អាជ្ញាធរខេត្តទាំងពីរ បានឯកភាពសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តរាល់គម្រោងផែនការ និងសកម្មភាពទាំងអស់ ក្រោមក្របខណ្ឌយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្តទាំងពីរ រួមមាន៖ *ទី១៖ វិស័យពាណិជ្ជកម្មព្រំដែន *ទី២៖ វិស័យកសិកម្ម *ទី៣៖ វិស័យសុខាភិបាល *ទី៤៖ វិស័យថែរក្សាបរិស្ថាន *ទី៥៖ វិស័យគ្រប់គ្រងគ្រោះមហន្តរាយ *ទី៦៖ វិស័យអប់រំយវជន និងកីឡា *ទី៧៖ រួមគ្នាទប់ស្កាត់បទល្មើសតាមព្រំដែន *ទី៨៖ រួមគ្នាជួយសង្គ្រោះពលរដ្ឋពេលជួបបញ្ហា៕

website_news/20240308_01.txt · Last modified: 2024/03/11 14:40 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki