website_news:20240310_03

ករណីស្ត្រីខ្មែរម្នាក់ ចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន ក្រសួងការបរទេសកម្ពុជា បានបញ្ជូនករណីនេះទៅស្ថានទូតកម្ពុជានៅប៉េកាំងហើយដើម្បីពិនិត្យដោះស្រាយ

ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ករណីស្ត្រីឈ្មោះ ថា ភីផា អាយុ ១៦ឆ្នាំ រស់នៅអ្នកភូមិសាច់ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំអ្នក ដែលចាញ់បោកគេ ហើយមេខ្យល់យកទៅលក់នៅឯប្រទេសចិន គេចាប់ឃុំ ៦ខែហើយ គេចាក់សោពីក្រៅទៀត គឺក្រសួងការបរទេសកម្ពុជា បានបញ្ជូនករណីនេះទៅស្ថានទូតកម្ពុជានៅប៉េកាំងដើម្បីពិនិត្យដោះស្រាយហើយ។ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងប្រាប់ នៅថ្ងៃទី១០ ខែមីនា នេះថា “ការជួយដល់ពលរដ្ឋខ្មែរដែលជួបបញ្ហានៅក្រៅប្រទេស ទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់រាជរដ្ឋាភិបាល។ ក្នុងស្មារតីនេះ ឯកឧត្តម ឧបនាយករថ្ឋមន្រ្តី សុខ ចិន្តាសោភា បានផ្ល់ល់ការណែនាំដល់គ្រប់ស្ថានតំណាងកម្ពុជានោក្រៅប្រទេស អោយយកចិត្តទុកដាក់ជាពិសេសចំពោះការងារនេះ”។ ឯកឧត្តមបន្តថា ក្រសួងបានបញ្ជូនករណីនេះទៅស្ថានទូតកម្ពុជានៅប៉េកាំងដើម្បីពិនិត្យដោះស្រាយហើយ៕

website_news/20240310_03.txt · Last modified: 2024/03/11 15:35 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki