website_news:20240311_01

នារីវ័យក្មេងដែលចាញ់បោកមេខ្យល់ នាំយកទៅលក់នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ

សមត្ថកិច្ចរបស់ប្រទេសចិននៅល្ងាចថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤ បានជួយនារីកម្ពុជាវ័យក្មេងម្នាក់​ចេញពីទីកន្លែងឃុំឃាំង បន្ទាប់ពី​មាន​ការ​អន្ត​រា​គមន៍ពីសមត្ថកិច្ច​កម្ពុជា។​ នារីជនរងគ្រោះឈ្មោះ រុំ ភិផា ​អាយុ ១៦ ឆ្នាំ រស់នៅភូមិខ្សាច់ប្រឆេះក្រោម ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានអះអាងថា រូបនាងបានចាញ់បោកមេខ្យល់នាំយកទៅលក់នៅឯប្រទេសចិន ដោយមេខ្យល់សន្យារកការងារ ប៉ុន្តែបែរជាយកនាងទៅចាក់សោផ្ទះឃុំនៅក្នុងបន្ទប់រយៈពេល ៦ ខែ។​ ​លោក ទូច សុឃៈ ​អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ​ប្រាប់កម្ពុជាថ្មី​នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ នេះថា សមត្ថកិច្ចកម្ពុជាបានបញ្ជូនព័ត៌មាន​ទៅក្រសួងការបរទេស ហើយក្រសួងការបរទេសកម្ពុជា​បន្តផ្ដល់ព័ត៌មានទៅអគ្គកុងស៊ុលនៅប្រទេសចិន ខណៈសមត្ថកិច្ចចិន បានចូលទៅដល់ទីតាំងបង្ខាំង​ក្មេងស្រី និងនាំប្អូនស្រីចេញពីទីតាំងចាប់បង្ខាំង។ លោកទូច សុឃៈបញ្ជាក់ថា បច្ចុប្បន្ន បច្ចុប្បន្ន​ ក្មេងស្រីរូបនេះ​ កំពុងស្ថិតនៅទីកន្លែងដែល​មានសុវត្ថិភាព រង់ចាំបន្តនីតិវីធីជាមួយអគ្គកុងស៊ុលរបស់កម្ពុជា​ ខណៈស្ថានភាព​សុខភាពរបស់ប្អូនស្រីល្អប្រសើរ៕ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំខាងក្រោម៖

website_news/20240311_01.txt · Last modified: 2024/03/13 16:10 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki