website_news:20240313_01

កម្មករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ដោយ​ដង​ស្ទូច​បាក់​ធ្លាក់​បាវ​ស៊ីម៉ងត៍​សង្កត់​លើ

កម្មករ​ខ្មែរ​អាយុ​២​៨​ឆ្នាំ​ម្នាក់​ ​ត្រូវ​បាន​បាវ​ស៊ីម៉ងត៍​សង្កត់​លើ​ ​កាលពី​វេលា​ម៉ោង​ប្រហែល​១​០​ព្រឹក​ថ្ងៃនេះ​នៅ​ការដ្ឋាន​សំណង់​ខុន​ដូ​មួយ​ក្នុង​ខេត្ត​ណុ​ន​ថា​បុរី​ (​Non​t​h​a​bur​i​) ​។​

​លុះ​មកដល់​ចំណុច​កើតហេតុ​ ​ស្រុក​សាយ​ណយ​ (S​a​i​ ​No​i​) ​ក្រុម​ជួយសង្គ្រោះ​បានឃើញ​ ​ជនរងគ្រោះ​ឈ្មោះ​ ​ចែ​ម​ ​ប៊ុន​ហាន​ ​ជា​កម្មករ​ខ្មែរ​ ​ដេក​ស្តូកស្តឹង​នៅ​លើ​ដី​ ​ហើយ​បាន​ដាច់ខ្យល់​ ​ដោយ​រង​របួស​ត្រង់​ក​ ​និង​ដើមទ្រូង​។​ ​ការស៊ើបអង្កេត​បឋម​បង្ហាញ​ពី​ការ​រង​របួសធ្ងន់​ធ្ង​រ​ជុំវិញ​ការ​ស្លាប់​របស់​នាង​។​ យោង​តាម​សេចក្តីជូនដំណឹង​ដែល​ផ្តល់​ដល់​នគរបាល​ដោយ​បុគ្គលិក​ម្នាក់​បាន​និយាយ​ថា​ ​ប៊ុន​ហាន​ ​បាន​ធ្វើការ​​​ដឹកជញ្ជូន​បាវ​ស៊ីម៉ងត៍​ ​ដាក់លើ​បន្ទះក្តារ​ឈើ​ដែល​ទុក​សម្រាប់​លើក​ទៅជា​ន់​ទី​៤​ ​ដោយ​រថយន្ត​ស្ទូច​។​ ​ជាអកុសល​ ​ការងារ​នេះ​ ​បាន​ជួប​នូវ​សោកនាដកម្ម​ ​ដោយ​បន្ទះក្តារ​ក្រឡាប់​ផ្អៀង​បណ្តាល​ឱ្យ​បាវ​ស៊ីម៉ងត៍​ធ្លាក់​មក​ដី​សង្កត់​លើ​ ​ប៊ុន​ហាន​ ​ស្លាប់​មួយរំពេច​។​ ​ចំណែក​អ្នក​បើកបរ​​​រថយន្ត​ស្ទូច​ ​ភេទប្រុស​ ​អាយុ​៤​១​ឆ្នាំ​ ​ជន​ជាតិខ្មែរ​ ​បាន​រត់​គេច​ខ្លួន​បាត់​ ​ក្រោយ​កើតហេតុ​។​

​Bang​kok ​Post​ ​បាន​រាយការណ៍​ថា​ ​ប្តី​របស់​ជនរងគ្រោះ​ឈ្មោះ​ ​គា​ ចា​រើ​ន​ ​បាន​រៀបរាប់​ពី​សោកនាដកម្ម​ដ៏​រន្ធត់​នេះ​។​ ​គាត់​បាន​ធ្វើការ​ជាមួយ​ប្រពន្ធ​នៅ​ឯ​ការដ្ឋាន​សំណង់​អស់​រយៈពេល​ប្រមាណ​ជា​បួន​ខែ​ ​ដោយ​បាន​រៀបរាប់​ពី​របៀប​ដែល​ប៊ុន​ហាន​លី​ស៊ីម៉ងត៍​ចំនួន​ប្រាំ​បាវ​ដាក់លើ​បន្ទះក្តារ​ដែល​ខូច​ ​មុន​ពេល​គេ​ស្ទូច​ឡើង​។​

​ខណៈ​ដែល​គាត់​កំពុង​រង់ចាំ​ទទួល​នៅ​ជាន់​ទី​បួន​ ​សោកនាដកម្ម​បាន​កើតឡើង​ដោយ​បន្ទះក្តារ​បាន​បាក់​ធ្លាក់​បាវ​ស៊ីម៉ងត៍​ចុះ​មក​ក្រោម​ ​ដែល​បាន​ឆក់​យកជីវិត​ប្រពន្ធគាត់​។ រូបថត Bangkok Post

website_news/20240313_01.txt · Last modified: 2024/03/13 16:35 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki