website_news:20240314_01

ជនជាតិវៀតណាម ១៥នាក់ ដែលគេជួញដូរមកកម្ពុជា បានវិលត្រលប់ទៅប្រទេសកំណើតវិញ

ជនជាតិ​វៀតណាម​ចំនួន​ ​១​៥​ ​នាក់​ដែល​ត្រូវ​បាន​ជួញ​ដូរ​កម្លាំង​ពលកម្ម​មក​កម្ពុជា​ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​កាលពី​ថ្ងៃអង្គារ​បន្ទាប់ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​នគរបាល​អន្តោប្រវេសន៍​។​ ​អាជ្ញាធរ​ការពារ​ព្រំដែន​ខេត្ត​តៃនិ​ញ​ ​បាន​ទទួល​ជនរងគ្រោះ​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ប្រគល់​នៅ​ច្រក​ទ្វារ​ព្រំដែន​ ម៉ុ​ក​ ​បាយ​ (​M​oc B​a​i​)​។​ ជនរងគ្រោះ​ត្រូវ​បាន​គេ​ជឿ​ថាត្រូវ​បាន​គេ​នាំមក​ប្រទេស​កម្ពុជា​ដោយ​សន្យា​ផ្តល់​ការងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​។​ ​តំណាង​អាជ្ញាធរ​ការពារ​ច្រក​ទ្វារ​ព្រំដែន​ ម៉ុ​ក​ ​បាយ​បាន​និយាយ​ថា​ ​ជនរងគ្រោះ​ទាំង​១​៥​នាក់​នោះ​មាន​អាយុ​ពី​១​៨​ដល់​៣​០​ឆ្នាំ​។​ ​ក្នុងចំណោម​ពួកគេ​មានតែ​១​០​នាក់​ប៉ុណ្ណោះ​មាន​លិខិតឆ្លងដែន​ ​ចំណែក​អ្នក​ផ្សេងទៀត​មិន​មាន​ឯកសារ​ផ្ទាល់ខ្លួន​ទេ​ ​ហើយ​អ្នក​ទាំងអស់​នោះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ពេល​ចូល​។​ ​បន្ទាប់មក​ ​ស្ថានទូត​វៀតណាម​បាន​ស្នើ​ដល់​អាជ្ញាធរ​កម្ពុជា​ ឱ្យ​បំពេញ​នីតិវិធី​ឲ្យបាន​ឆាប់រហ័ស​ ​ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់ទៅ​ប្រទេស​វៀតណាម​វិញ​។​ ​កម្លាំង​ការពារ​ព្រំដែន​ ​និង​សមត្ថកិច្ច​ផ្សេងទៀត​ ​កំពុង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ ​និង​បំពេញ​នីតិវិធី​បញ្ជូន​ពួកគេ​ទៅផ្ទះ​វិញ​។​ ​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​ ​ដូចជា​ខេត្ត​ តៃ និ​ញ​ខេត្ត​ឡុង​អាន​ ​និង​ខេត្ត​អាន​យ៉ាង​ ​នា​ពេលថ្មីៗនេះ​ ​បាន​ទទួល​ជនជាតិ​វៀតណាម​យ៉ាង​ច្រើន​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​កា​ស៊ី​ណូ ​និង​អាជីវកម្ម​ផ្សេងទៀត​នៅ​កម្ពុជា​។​ ​ជនរងគ្រោះ​ភាគច្រើន​ត្រូវ​បាន​បោកបញ្ឆោត​ឱ្យ​ទៅ​ប្រទេស​កម្ពុជា​ជាមួយនឹង​ការ​សន្យា​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ ​ប៉ុន្តែ​បន្ទាប់មក​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​ ​និង​បង្ខំ​ឱ្យ​ទាក់ទាញ​ជនរួមជាតិ​របស់​ពួកគេ​កាន់តែ​ច្រើន​ទៅកាន់​ប្រទេស​កម្ពុជា​។​

​អាជ្ញាធរ​វៀតណាម​ ​និង​កម្ពុជា​ ​សហការ​គ្នា​បំពេញ​នីតិវិធី​បញ្ជូន​ជនជាតិ​វៀតណាម​ ​១​៥​នាក់​ដែលគេ​បោកបញ្ឆោត​ចូលមកធ្វើការ​នៅ​កម្ពុជា​។​ (​រូបថត​៖​ ​V​n​Express​/​Thai​ ​An​)

website_news/20240314_01.txt · Last modified: 2024/03/15 10:04 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki