website_news:20240318_03

អាជ្ញាធរកម្ពុជាចុះបង្ក្រាបករណីឆបោកតាមទូរស័ព្ទឆ្លងដែន ដោយបានសង្គ្រោះជនជាតិថៃចំនួន ១៩នាក់

ក្រុមឆបោកតាមទូរស័ព្ទដែលប្រតិបត្តិការពីខេត្តឧត្តរមានជ័យត្រូវបានអាជ្ញាធរកម្ពុជាចុះបង្ក្រាបបានកាលពីថ្ងៃសៅរ៍ ដោយបានជួយសង្គ្រោះជនជាតិថៃចំនួន ១៩ នាក់។ ប្រតិបត្តិការជួយសង្រ្គោះនេះត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីថៃបានទទួលទូរស័ព្ទពីជនរងគ្រោះម្នាក់កាលពីថ្ងៃព្រហស្បតិ៍ និងដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយឯក Nat Sri-in មេបញ្ជាការនៃកងកម្លាំងស៊ូរ៉ាណារី (Suranaree) ។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ដោយមានការចូលរួមពីអាជ្ញាធរកម្ពុជាចំនួន ៣០នាក់ បានកំណត់គោលដៅលើទីតាំងឆបោកតាមទូរស័ព្ទ ដែលគ្រប់គ្រងដោយជនជាតិតៃវ៉ាន់។ មជ្ឈមណ្ឌលនេះស្ថិតនៅក្នុងបរិវេណកាស៊ីណូមួយក្បែរច្រកព្រំដែនChong Chom ក្នុងស្រុក Kap Choeng ខេត្តសុរិន្ទ។ តាមការប៉ាន់ស្មានមានមនុស្សប្រមាណ៥០នាក់ត្រូវបានគេល្បួងឱ្យធ្វើការខុសច្បាប់នេះ។ កាសែត Bangkok Post បានរាយការណ៍ថា អ្នកដែលត្រូវបានជួយសង្គ្រោះត្រូវរងនូវការងារដ៏លំបាក។ អ្នកដែលមិនអាចសម្រេចការងារបាន ត្រូវបានធ្វើទារុណកម្មរាងកាយ ឬឆក់ខ្សែភ្លើង។ ទោះជាយ៉ាងណាក៏ដោយ ការឆ្មក់ចូលកាលពីថ្ងៃសៅរ៍មិនបានចាប់ខ្លួនជនជាតិតៃវ៉ាន់នោះទេដោយពួកគេបានរត់គេចខ្លួនជាមួយនឹងអ្នកផ្សេងទៀត ដែលមកពីប្រទេសចិន ឥណ្ឌា ឡាវ និងវៀតណាម។ ជនរងគ្រោះបានបង្ហើបថា ពលករថៃភាគច្រើនត្រូវបានគេល្បួងមកកម្ពុជាតាមច្រកប៉ោយប៉ែត ហើយបញ្ជូនបន្តតាមកាស៊ីណូផ្សេងៗក្នុងប្រទេស។

website_news/20240318_03.txt · Last modified: 2024/03/19 13:36 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki