website_news:20240319_01

អ្នកនាំពាក្យក្រសួងការងារ៖ ជនបរទេសជិត ៣០ម៉ឺននាក់ ស្មើនឹង ១៦១សញ្ញាតិ កំពុងធ្វើការលើវិស័យផ្សេងៗនៅកម្ពុជា

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានជនបរទេសចំនួន ២៧០ ០៥៧នាក់ ដែលមាន ១៦១សញ្ជាតិ កំពុងធ្វើការលើវិស័យផ្សេងៗ នៅកម្ពុជា។ លោក បានបន្តថា ជនបរទេសធ្វើការច្រើនជាងគេ មានដូចជាជនជាតិចិន ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពពីណូ ចិនតៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងជនជាតិផ្សេងៗទៀត។ ជនបរទេសទាំងនោះភាគច្រើន ធ្វើការលើផ្នែកសណ្ឋាគារ និង ភោជនីយដ្ឋាន ការអប់រំ សំណង់ កសិកម្ម ប្រមាញ់ វនវប្បកម្ម (បច្ចេកទេសការដាំដុះ ថែរក្សាពូជឈើ ) សកម្មភាពនិស្សារណកម្ម (ប្រេងកាត ធ្យូងថ្ម ដែក…) សកម្មភាពនៃផលិតកម្ម (ផលិតកម្មថ្នាំជក់ ស្បៀងអាហារ ភេសជ្ជៈ វាយនភណ្ឌ រថយន្ត កៅស៊ូ…) អន្ដរការហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ឬហាងទទួលបញ្ចាំ ការធានារ៉ាប់រងទូទៅ ការធានារ៉ាប់រងអាយុជីវិត…)។ លោក កត្តា អ៊ន បានបញ្ជាក់ថា ជនបរទេសធ្វើការនៅកម្ពុជាទាំងនោះ បានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិមួយផ្នែក តាមរយៈការបង់អាករចូលជាតិ ជួយបំពេញបន្ថែមការងារបច្ចេកទេស ដែលកម្ពុជាមិនមានជំនាញ បង្ហាត់ការងារ ជំនាញបច្ចេកទេស ដល់កម្មករ-និយោជិតខ្មែរ និងមានកិច្ចសហប្រតិ្តបការណ៍ការល្អ រវាងប្រទេស និងប្រទេសជាដើម៕

website_news/20240319_01.txt · Last modified: 2024/03/19 13:44 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki