website_news:20240320_01

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ ទប់ស្កាត់ ការលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការជួញដូរមនុស្សគ្រប់ទម្រង់

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ ទប់ស្កាត់ ការលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការជួញដូរមនុស្សគ្រប់ទម្រង់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ លោក លោកស្រី ស្នងការរង នាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបថា សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានចំនួនសរុប ១៥៣រូប/នារី ១៦រូប មកពីតាមការិយាល័យជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក។

ថ្លែងក្នុងពិធីបើកវគ្គនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង មានប្រសាសន៍ថា ដោយមានការអនុញ្ញាតិ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមមានកិត្តិយស និងមានសេចក្តីរីករាយក្នុងការមកចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការ ទប់ស្កាត់ ការលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការជួញដូរមនុស្សគ្រប់ទម្រង់ នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ នាពេលនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្តថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមួយថ្ងៃៗ មានការវិត្តន៍ និងប្រែប្រួលពីសកម្មភាពមួយទៅសកម្មភាពមួយ ដែលពីការជួញដូរមនុស្សមានភាពសាមញ្ញ ប៉ុន្តែបច្ចប្បន្នមានការប្រែប្រួលពាក់ព័ន្ធនឹងស្ថានភាពស្មុគស្មាញ ពីការជួញដូរតាមរូបភាពធម្មតាទៅការជួញដូរមនុស្សតាមរូបភាពបច្ចេកវិទ្យា។ ការបង្កើនវគ្គបណ្តុះបណ្តាលគឺជាការចាំបាច់ ហើយជាតម្រូវការដល់សមត្ថកិច្ចដែលជាមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ របស់ជនរងគ្រោះ។

មួយវិញទៀតវគ្គបណ្តុះបណ្តាលពេលនេះ ខុសពីវគ្គបណ្តុះបណ្តាលដទៃទៀត ដែលយើងអាចចែករំលែក និងបទពិសោធន៍ចំណេះដឹងពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ ក្រៅប្រពន្ធ័អនឡាញ និងអំពើជួញដូរមនុស្សតាមរូបភាពកេងប្រវ័ញ្ចពលកម្ម ក៏ដូចជាអំពើជួញដូរមនុស្សតាមរូបភាពពរពោះជំនួស និងមានទម្រង់ពាកព័ន្ធជាច្រើនទៀត ដែលយើងត្រូវរួមគ្នាដឹង រួមគ្នាបង្ការទប់ស្កាត់និងបង្រ្កាប។ ទន្ទឹមនោះការលើកកម្ពស់សមត្ថភាពយល់ដឹង ត្រូវការថវិកានិងត្រូវការវគ្គបណ្តុះបណ្តាចាំបាច់ណាស់ ដូចជាខេត្តបន្ទាយមានជ័យ មានព្រំដែនជាប់នឹងប្រទេសថៃ ដែលត្រូវធ្វើកិច្ចសហប្រតបត្តិការក្នុងការផ្តល់ព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់នូវការជួញដូរមនុស្សឆ្ងដែន ក៏ដូចជាការស្រាវជ្រាវបង្ក្រាបបទល្មើស ហើយអំពើជួញដូរមនុស្សក៏ពាក់ព័ន្ធជាមួយនឹងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសសម្អាតប្រាក់ផងដែរ ៕

website_news/20240320_01.txt · Last modified: 2024/03/20 12:32 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki