website_news:20240321_04

ថៃ ចាប់ជនជាតិខ្មែរ ១៧៥នាក់ ព្រោះដណ្តើមមុខរបរ ដែលបម្រុងទុកសម្រាប់ពលរដ្ឋខ្លួន

តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី២១ខែមីនា, ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ រដ្ឋាភិបា​លថៃ បានចាប់ខ្លួនជនបរទេសជាង៧០០នាក់ ព្រោះដណ្តើមមុខរបរ ដែលបម្រុងទុកសម្រាប់ប្រជាជនរបស់ខ្លួន ហើយក្នុងនោះដែរ ជនជាតិមីយ៉ាន់ មានច្រើនជាងគេ ពោលគឺ ៣១៦នាក់ និង កម្ពុជា ឈរលេខ២ ​មាន១៧៥នាក់។

ក្រៅពីជនជាតិមីយ៉ាន់ម៉ានិងខ្មែរ, ជនបរទេសផ្សេងទៀតដែលចាប់បានដណ្តើមមុខរបរប្រជាជនថៃ មានដូចជា ឡាវ១០៦​នាក់, ឥណ្ឌា៦៥នាក់, វៀតណាម៤២នាក់, ចិន៥, ចំណែក១២នាក់ទៀត មានសញ្ជាតិផ្សេងៗ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Kharom Polpornklang និយាយថា ក្រោយមានការតវ៉ាពីប្រជាពលរដ្ឋ នាយកដ្ឋានការងារបានបើកការបង្រ្កាប ជាលទ្ធផល ឃាត់ខ្លួនជនបរទេសចំនួន៧២១នាក់ ដែលភាគច្រើនជាអ្នកលក់ដូរតាមដងផ្លូវ ជាងកាត់សក់ អ្នកបើកបរ និងអ្នកម៉ាស្សា ហើយការ​ត្អូញត្អែរនោះទៀតសោត ភាគច្រើនចេញពីខេត្តពឹងលើ​ទេសចរណ៍។ ស្របពេលជាមួយគ្នានោះដែរ នាយកដ្ឋាន បានត្រួតពិនិត្យអាជីវកម្មចំនួន២៥ ៦២៨កន្លែងនៅទូទាំងប្រទេស ចាប់ពីថ្ងៃ​ទី១ខែតុលាឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៤ ហើយបានចាត់វិធានការផ្លូវច្បាប់ប្រឆាំងអាជីវកម្មចំនួន៨២០ ​សម្រាប់ការជួលកន្លែងឲ្យជនបរទេស ប្រកបមុខរបរដែលបម្រុងទុកសម្រាប់ប្រជាជនថៃ។

បើយោងតាមរបាយការណ៍ ជនបរទេសដែលធ្វើការនៅក្នុងប្រទេសថៃ ភាគច្រើនស្ថិតនៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញនោះ ដូចជាភូកេត កោះសាមុយ ប៉ាតាយ៉ា និងឈៀងម៉ៃ។ ខាងក្រោមនេះ គឺជាការងារទាំង ២៧ ដែលថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើជនបរទេសហ៊ានធ្វើគឺខុសច្បាប់៖ 1.ជាងចម្លាក់ឈើ 2.អ្នកបើកបរដឹកជញ្ជូនសាធារណៈ 3.អ្នកធ្វើការងារខាងដេញថ្លៃ 4.អ្នកកាត់ត្បូង 5.ជាងកាត់សក់ 6.អ្នកត្បាញក្រណាត់ 7.អ្នកត្បាញកន្ទេល 8.អ្នកធ្វើក្រដាសខ្ចប់ 9.ម្នាងសិលា 10.អ្នកផលិតឧបករណ៍ភ្លេងថៃ 11.អ្នកធ្វើនីឡូវែរ 12.ជាងមាស ប្រាក់ និងស្ពាន់ 13.ការងារធ្វើពីលង្ហិនប៉ូលា 14.អ្នកធ្វើតុក្កតាថៃ 15.អ្នកធ្វើបាត្រលោក 16.អ្នកត្បាញក្រណាត់សូត្រធ្វើដោយដៃ 17.ជាងចម្លាក់ព្រះពុទ្ធរូប 18.អ្នកធ្វើឆ័ត្រក្រដាសប្រពៃណី 19.ភ្នាក់ងារឈ្មួញកណ្តាល 20.អ្នកធ្វើការងារម៉ាស្សាបែបប្រពៃណីថៃ 21.អ្នកមូរបារី 22.មគ្គុទេសក៍ទេសចរណ៍ 23.អ្នកដើរលក់របស់កំប៉ិកកំប៉ុក 24.អ្នកវាយអក្សរ 25.អ្នកក្រងខ្សែអំបោះ 26.លេខា 27.អ្នកផ្តល់សេវាដោះស្រាយវិវាទ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Kharom Polpornklang

website_news/20240321_04.txt · Last modified: 2024/03/25 11:54 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki