website_news:20240322_04

យូនីសេហ្វ៖កុមារជាង១៦ម៉ឺននាក់នៅកម្ពុជារងការបង្ខំឱ្យចូលរួមសកម្មភាពផ្លូវភេទ

កុមារ​អាយុ​ចន្លោះ​ពី​១២ ​ទៅ​១៧​ឆ្នាំ ប្រមាណ​១៦ម៉ឺន​​នាក់​ ទទួល​រងការ​គំរាម​កំហែង​ឱ្យ​ចូល​រួម​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​ផ្លូវ​ភេទ​ តាម​រយៈ​ការ​ចែក​រំលែក​រូប​ភាព​អាស​អាភាស​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួកគេ​ឬ​ប្រឈម​មុខ​នឹង​ការ​បំពាន​តាម​អ៊ីន​ធឺណិត​តាម​រូប​ភាព​ផ្សេងៗ​។​ នេះ​បើ​តាម​របាយការណ៍​ដែល​មាន​ចំណង​ជើងថា​ ការបញ្ឈប់​គ្រោះថ្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​អង្គការ​យូនីសេហ្វ និង​ក្រសួង​សង្គម​កិច្ច​ បើក​យុទ្ធនា​ការ​ឌីជី​ថល ​នៅ​ថ្ងៃ​ទី​២១​ខែ​មីនា ​ដើម្បី​ទប់​ស្កាត់ ​និង​ការ​ពារ​ ក្មេង​ជំទង់​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ​និង​ការ​រំលោភ​បំពាន​តាម​អន​ឡាញ​។ អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានដាក់ការរំពឹងថា យុទ្ធនាការឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែល​ចាប់​ផ្តើម កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នឹងជួយកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ។

របាយការណ៍ដែលចេញដោយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ រួមទាំងអង្គការ យូនីសេហ្វ បង្ហាញថាក្នុងឆ្នាំ២០២២ មានកុមារ ១១ ភាគរយដែលប្រើអ៊ីធើណេត ទទួលរងការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទ។

នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា ការបញ្ឈប់គ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា បញ្ជាក់ថា កុមារអាយុចន្លោះពី១២ ទៅ១៧ឆ្នាំ ប្រមាណ១៦ម៉ឺននាក់ បានទទួលរងការគំរាមកំហែងឱ្យចូលរួមពាក់ព័ន្ធសកម្មភាពផ្លូវភេទ តាម​រយៈការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗ។

អ្នកនាង អ៊ឹម ស្រីកែវ អ្នកវិភាគមាតិកា និងប្រឹក្សាយោបល់នៃអង្គការសកម្មភាពដើម្បីកុមារ (APLE) បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថាយុទ្ធនាការឌីជីថលរបស់ យូនីសេហ្វ និងក្រសួងសង្គមកិច្ចនេះ នឹងអាចជួយផ្ដល់ភាពងាយស្រួលដល់ជនរងគ្រោះ ក្នុងការរាយការណ៍ និងបង្កការភ័យខ្លាចដល់ជនល្មើសដែលបំពានសិទ្ធិកុមារ ព្រោះនេះជាបញ្ហាសកលដែលត្រូវធ្វើរួមគ្នា។

បើតាមមន្ដ្រីនៃអង្គការ APLEរូបនេះ នៅកម្ពុជាបច្ចុប្បន្ន កុមារនៅតែរងការរំលោភបំពានតាមប្រព័ន្ធអនឡាញ ដោយសារបណ្ដាញសង្គមមួយចំនួនមិនសហការទប់ស្កាត់សកម្មភាពការរំលោភបំពាននេះ ក្នុងនោះ មានតេឡេក្រាម ជាដើម ខណៈយុវវ័យភាគច្រើននិយមប្រើបណ្ដាញសង្គមនេះ ដើម្បីចែករំលែករូបភាព និងវីដេអូអាសអាភាស៕ រូបភាពកុមារកំពុងមើលទូរស័ព្ទ

website_news/20240322_04.txt · Last modified: 2024/03/25 15:45 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki