website_news:20240324_01

ស្ត្រីថៃរត់គេចចេញពីការរងគ្រោះនៃការជួញដូរមនុស្សនៅកម្ពុជា

​ផៃ​ (​ឈ្មោះ​ហៅក្រៅ​) ​បាន​ជួប​គ្រោះ​អកុសល​ ​នៅពេលដែល​អ្នក​ស្គាល់គ្នា​បាន​ល្បួង​នាង​ ​ដោយ​សន្យា​ថា​នឹង​នាំចូល​ធ្វើការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ថៃ​ ​ដើម្បី​ជួយ​សម្រួល​ឯកសារ​ច្បាប់​ ​ដោយ​ផ្តល់​ប្រាក់ខែ​ប្រហែល​ ​២​០​០​០​០​ ​បាត​ ​ក្នុង​មួយ​ខែ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ពេល​ទៅដល់​ ​នាង​បាន​ជួប​នូវ​ស្ថានភាព​ដ៏​អាក្រក់​។​

ការធ្វើដំណើរ​របស់​ ​ផៃ​ ​ពី​ស្រុកកំណើត​របស់​នាង​ក្នុង​ខេត្ត​ឈៀ​ង​រ៉ៃ​ ​ទៅកាន់​ទីក្រុង​បាងកក​ ​និង​បន្ទាប់មក​ទៅកាន់​ស្រុក​អា​រ៉ា​ញ់ប្រ៉ាថេ​ត​ ​ក្នុង​ខេត្ត​សា​កែវ​ ​ចុងក្រោយ​បាន​មកដល់​ទីតាំង​ដែល​ស្រដៀងនឹង​សណ្ឋាគារ​មួយ​ ​ប៉ុន្តែ​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​របង​ដែក​។​ ​នៅ​ខាងក្នុង​មាន​មនុស្ស​ប្រហែល​ ​១​០​០​ ​នាក់​ ​បាន​ធ្វើការ​ដោយ​ប្រើ​កុំព្យូទ័រ​និង​ទូរស័ព្ទ​។​ ​នៅ​ទីនោះ​ ​ទើប​នាង​បាន​ដឹង​ពី​ការពិត​ដ៏​ជូរចត់​ ​ហើយ​ផៃ​បាន​ទទួល​តែ​ប្រាក់ខែ​ដំបូង​ប៉ុណ្ណោះ​ ​ចំណែក​ប្រាក់ខែ​ជាបន្តបន្ទាប់​ត្រូវ​បាន​កាត់ក​ម្រៃ​ចំនួន​ ​៦​% ​។​ ប្រតិបត្តិការ​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ​នេះ​ ​ដំណើរការ​ដោយ​ជនជាតិ​ចិន​ ​និង​មើលការខុសត្រូវ​ដោយ​ជនជាតិ​ថៃ​ ​ដែល​និយាយ​ភាសា​ថៃ​ ​និង​ចិន​។​ ​បុគ្គលិក​បាន​ធ្វើតាម​ការ​សរសេរ​ឱ្យ​និយាយ​តាម​ទូរស័ព្ទ​ ​ដោយ​បោកបញ្ឆោត​ជនរងគ្រោះ​ឱ្យ​ផ្ទេរ​លុយ​ ​ឬ​ឯកសារ​នានា​ ​ហើយ​បន្ទាប់មក​ផ្ទេរ​ការ​ហៅ​ទូរសព្ទ​ជាបន្តបន្ទាប់​នៃ​គ្រោង​ការ​ឆបោក​តាម​ទូរស័ព្ទ​ចំនួន​បី​ដង​។​ ​គេ​មិនបាន​ណែនាំ​និង​មិនបាន​ប្រាប់​បុគ្គលិក​អំពី​លក្ខ​ណ្ឌ​ការងារ​របស់​ពួកគេ​រហូតដល់​ពេល​ចុងក្រោយ​។​

​នៅ​ពេល​នាង​បដិសេធ​មិន​ចូលរួម​ក្នុង​សកម្មភាព​បោកបញ្ឆោត​ ​ផៃ​ ​ប្រឈមមុខនឹង​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​ឃោរឃៅ​ ​រួម​ទាំង​ការ​វាយដំ​លើ​រាងកាយ​ដោយ​ប្រើ​កៅអី​ ​និង​ដំបង​ឆក់​ ​ទោះបីជា​នាង​សុំ​អង្វរ​ក​យ៉ាងណាក៏ដោយ​។​ ​ដោយ​នាង​នៅតែ​មិនព្រម​បោកប្រាស់​ជនជាតិ​ថៃ​ដូចគ្នា​ ​នាង​ត្រូវ​ទទួលរង​ទារុណកម្ម​រាល់ថ្ងៃ​។​ ​នាង​បាន​បន់ស្រន់​វត្ថុ​ស័​ក្ត​សិទ្ធិ​ ​សូមឲ្យ​នាង​បាន​រួចផុត​ ​ដោយ​សន្យា​ថា​នឹង​បួស​ជា​ដូនជី​ប្រសិនបើ​បាន​រួចជីវិត​។​

​ឧក្រិដ្ឋជន​ ​បាន​គំរាមកំហែង​នាង​ដោយ​ប្រើ​អំពើ​ហិង្សា​បន្ថែម​ទៀត​ ​ប្រសិនបើ​នាង​ព្យាយាម​រត់​គេច​ខ្លួន​ ​ហើយ​នាង​បានឃើញ​ស្ត្រី​ផ្សេងទៀត​ត្រូវ​បាន​លក់​ទៅជា​ពេស្យាចារ​សម្រាប់​ការដែល​មិនព្រម​ធ្វើតាម​។​ ​ស្ថានភាព​រស់នៅ​មាន​សភាព​លំបាក​ខ្លាំង​ ​ដោយមាន​មនុស្ស​១​០​នាក់​នៅ​រួមគ្នា​ក្នុង​បន្ទប់​ដែល​មានតែ​បន្ទប់ទឹក​មួយ​ ​។​ ​គេ​ឱ្យ​អាហារ​បួន​ពេល​ក្នុងមួយថ្ងៃ​ ​ប៉ុន្តែ​មិន​មាន​ការថែទាំ​ផ្នែក​វេជ្ជ​សា​ស្រ្ដ​នោះ​ទេ​។​

​ឱកាស​លួច​រត់ចេញ​ ​ឱកាស​នៃ​ការ​លួច​រត់ចេញ​ ​កើតមាន​នៅពេលដែល​សម​ត្ថិ​កិច្ច​ឆ្មក់​ចូល​ ​ធ្វើ​ឱ្យ​ឧក្រិដ្ឋជន​រត់​គេច​ខ្លួន​។​ ​ចំ​ពេល​មាន​ភាព​ចលាចល​នោះ​ ​ផៃ​ ​និង​មនុស្ស​ ​៥​ ​នាក់​ផ្សេងទៀត​ ​បាន​យក​លិខិតឆ្លងដែន​និង​បាន​រត់​គេ​ចចេញ​។​ K​h​a​o​Sod​ ​បាន​រាយការណ៍​ថា​ ​ពួកគេ​បាន​ចំណាយ​ប្រាក់​ ​២​.​៥​០​០​ ​បាត​ក្នុង​ម្នាក់ៗ​ដើម្បី​ធានា​បានការ​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។​

​ដោយ​រៀបរាប់​ពី​ពី​ស្ថានភាព​ដូច​ក្នុង​ឋាននរក​រយៈពេល​ពីរ​ស​ប្តាហ៍ ​ផៃ​មិន​នឹង​ស្មានថា​អាច​នៅ​រស់រាន​មានជីវិត​នោះ​ទេ​។​ ​ពាក្យ​គំរាម​ដែល​ឧក្រិដ្ឋជន​ប្រើ​ដូចជា​ “​ឯង​ក្បាលរឹង​?” ​នឹង​តែ​អ​ន្ទោ​រ​តាម​នាង​នៃ​ស្ថានភាព​ដ៏​អាក្រក់​នោះ​។​

​មុន​ពេល​ជួប​រឿង​អកុសល​នេះ​ ​ផៃ​ ​ធ្លាប់​ជួប​ការលំបាក​ដោយ​ធ្វើការងារ​សំណង់​ជាមួយ​បងប្អូន​របស់​នាង​ ​ដោយ​នាង​បាន​រៀបរាប់​ថា​វា​ជា​រឿង​ ​ចុះ​ទឹក​ក្រពើ​ ​ឡើង​លើ​ខ្លា​។​ ​ឥឡូវនេះ​ ​នាង​បាន​រួចផុត​ពី​គ្រោះចង្រៃ​ ​ផៃ​ ​បាន​ស្វែងរក​ជំនួយ​ពី​មូលនិធិ​ភាវនា​ ​ដើម្បី​ជួយ​នាង​ឱ្យ​ជាសះស្បើយ​ពី​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​តក់ស្លុត​ ​និង​កសាង​ជីវិត​ជាថ្មី​។​

website_news/20240324_01.txt · Last modified: 2024/03/25 15:52 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki