website_news:20240327_03

សមត្ថកិច្ចស្រាវជ្រាវតាមបណ្តឹង Hotline រកឃើញជនជាតិបរទេសចំនួន ៣នាក់

(ព្រះសីហនុ)៖ ការស្រាវជ្រាវតាមបណ្តឹង Hotline សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម ១នាក់ និងជនជាតិម៉ារ៉ុកចំនួន ២នាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ សមត្ថកិច្ចទទួលបានបណ្តឹងចំនួន ១៧លើក មានមនុស្ស ២៩នាក់។

ជនជាតិវៀតណាម និងជនជាតិម៉ារ៉ុក ដែលសមត្ថកិច្ចកម្ពុជាស្វែងរកឃើញតាមរយៈពាក្យបណ្តឹងចំនួន ១៧ករណី ពុំមែនជាករណីចាប់បង្ខាំង ធ្វើទារុណកម្មនោះទេ ប៉ុន្តែ និងជនជាតិវៀតណាម និងជនជាតិម៉ារ៉ុកទាំង ០៣នាក់ ចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានសរុប ១,៣៦០ករណី មានមនុស្ស ៣,១៥០នាក់ ២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,២៣៤សំណើ និងបិទសំណុំរឿង ៤១០សំណើ (រកឃើញមនុស្ស ១,៨៩០នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង) ៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៨៤ករណី៕

website_news/20240327_03.txt · Last modified: 2024/03/28 16:32 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki