website_news:20240403_01

ពលករខ្មែរមកពីថៃសប្បាយចិត្ត ដែលរាជរដ្ឋាភិបាលសម្រួលមិនយកថ្លៃសេវា ចេញ-ចូល តាមច្រកព្រំដែន

រាជធានីភ្នំពេញ៖ ពលករ​ខ្មែរ​ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ មក​លេង​ស្រុក​កំណើត​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ នៅ​ថ្ងៃ​ទី​២ ខែមីនា ២០២៤ លើក​ឡើង​ថា​ខ្លួន​សប្បាយចិត្ត​ដែល​រាជរដ្ឋាភិបាល​សម្រួល​មិន​យក​ថ្លៃ​សេវា​បង់ប្រាក់​លើ​ទិដ្ឋាការ​ចេញ​-​ចូល (Re-Entry) នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​។ ពលករ​ខ្មែរ​អរគុណ​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ​តាម​ព្រំដែន​ តាម​រយៈ​ផ្តល់​អាហារ​សម្រន់ នំ​បុ័ង ទឹក​សុទ្ធ ជាដើម​ ។ ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​មិន​យក​ថ្លៃ​សេវា​បង់ប្រាក់​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក (Re-Entry) របស់​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ និង​រស់នៅ​ប្រទេស​ថៃ​ដែល​វិល​ត្រលប់​មក​លេង​ស្រុក​កំណើត ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃ​ទី ០១ ខែ មេ​សា រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ ឩ​សភា ឆ្នាំ​២០២៤ ​។ គូសបញ្ជាក់​ដែរ​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ​បាន​សម្រេច​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry) ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពលករ​ខ្មែរ ដែល​នឹង​ធ្វើ​ដំណើរ​ត្រលប់​មក​កម្ពុជា​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​ ៕

website_news/20240403_01.txt · Last modified: 2024/04/10 14:45 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki