website_news:20240404_01

ពលរដ្ឋខ្មែរ វិលចូលប្រទេសវិញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិជិត ៣ម៉ឺន នៅថ្ងៃ៣ មេសា

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋខ្មែរដែល ធ្វើការនៅក្រៅប្រទេស ហើយបាន ធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន ២៦,១៦៨ នាក់។ តាមសេចក្តីជូនដំណឹងស្តីពី ដំណើរវិលចូលប្រទេសរបស់ពលរដ្ឋ និងពលករកម្ពុជា នាថ្ងៃ៤ មេសា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសង្កេតឃើញថា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រួលដំណើរចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបបផ្សេងៗ នៅក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់៕

website_news/20240404_01.txt · Last modified: 2024/04/10 15:05 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki