website_news:20240404_03

២ថ្ងៃ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន ៣,២៧៧នាក់

ភ្នំពេញ៖ រយៈពេល២ថ្ងៃពលករកម្ពុជាដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន៣,២៧៧នាក់រហូតដល់ម៉ោង៦ល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវចាប់នៅម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ត្រូវបានបិតហើយរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០១ដល់០២ ខែមេសា ឆ្នាំ២០២៤ពលករកម្ពុជាចូលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិឆ្នាំ២០២៤មានចំនួន៣,២៧៧នាក់ស្រី១,៥១៣នាក់និងកុមារ៧៨នាក់។ លោកបានបញ្ជាក់ថា៖ក្នុងចំណោមពលករកម្ពុជាដែលត្រឡប់បីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់មានចំនួន១,៩៣៨នាក់ស្រី៩១៤នាក់និងកុមារ៥៣នាក់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាចមានចំនួន១,៣៣៩នាក់ក្នុងនោះមានស្រី៥៩៩នាក់និងកុមារ២៥នាក់។ លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ទៀតថា៖នៅពេលដែលពលករកម្ពុជាដែលសម្រុកចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងឱកាសបុណ្យចូលឆ្នាថ្មីប្រពៃណីយ៍ខ្មែរឆ្នាំ២០២៤ដើម្បីជួបជុំគ្រួសារត្រូវបានទទួលស្វាគមន៍ពីឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យដេលបានសម្របសម្រួលអោយពលករខ្មែរចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឆាប់រហ័ស៕

website_news/20240404_03.txt · Last modified: 2024/04/10 15:17 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki