website_news:20240404_04

មី​យ៉ាន់​ម៉ា​សហការ​ជាមួយ​ចិន​ ចាប់ខ្លួន​ក្រុម​ឆបោក​តាម​អន​ឡាញ​បាន​ជាង​៨០០​នាក់​ក្នុង​រដ្ឋ​ឆាន

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ឆបោក​ឆ្លងដែន​ជាង​៨០០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​រួមគ្នា​មួយ​របស់​សមត្ថកិច្ច​ប៉ូលិស​មី​យ៉ាន់​ម៉ា​និង​ចិន​។ នេះ​បើ​យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៤​។ បណ្តាញ​ក្រុម​ឆបោក​តាម​អន​ឡាញ ឬ (Call Center) កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយមាន​ប្រជាពលរដ្ឋ​ពី​ប្រទេស​ចិន​និង​ប្រទេស​ដទៃទៀត ត្រូវបាន​ពួកគេ​បង្ខំ​ឱ្យ​ធ្វើការ​ដើម្បី​ឆបោក​ជនជាតិ​របស់ខ្លួន​នៅក្នុង​ឧស្សាហកម្ម​មួយ​ដែល​អ្នកវិភាគ​និយាយថា មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​បាន​និយាយ​ថា សមត្ថកិច្ច​ប៉ូលិស​មី​យ៉ាន់​ម៉ា​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៨០៧​នាក់​ពីបទ​ឧក្រិដ្ឋកម្ម​ឆ្លង​ព្រំដែន និង​រឹបអូស​កុំព្យូទ័រ ទូរសព្ទដៃ។ ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ មាន​ជនជាតិ​ចិន​ចំនួន ៣៥២​នាក់​ដែល​ត្រូវបានធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​ទៅកាន់​ប្រទេស​ចិន​វិញ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១ ខែមីនា ខណៈ​អ្នក​ផ្សេងទៀត​គឺជា​ជនជាតិ​មី​យ៉ាន់​ម៉ា​៕

website_news/20240404_04.txt · Last modified: 2024/04/10 15:22 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki