website_news:20240405_05

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លាំងយោធា ទទួលពលករត្រឡប់មកពីប្រទេសថៃ ក្នុងភូមិស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៨:៣០នាទី ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក កៅ វាសនា (នាយរងប៉ុស្ដិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ហែម ចិន (ជំនួយការផ្នែកបុគ្គលិក) រួមនិងកម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន២នាក់ ដឹកនាំដោយពលបាលឯកនិត តុលា (យុទ្ធជន) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចំនួន១លើក ចំនួន១៤នាក់ ស្រី៨នាក់ កុមារ២នាក់។ ប្រជាពលរដ្ឋមានលិខិតឆ្លងដែនត្រឹមត្រូវ ចំនួន៣នាក់ មិនមានលិខិតឆ្លងដែនត្រឹមត្រូវចំនួន១១នាក់ ប្រជាពលរដ្ឋទាំងអស់មកពីតាមបណ្តាខេត្តដូចខាងក្រោម÷ ១-ខេត្តព្រៃវែង ចំនួន១នាក់។ ២-ខេត្តសៀមរាប ចំនួន៦នាក់។ ៣-ខេត្តបន្ទាយមានជ័យ ចំនួន៧នាក់។ ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ រួចទើបអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ និងបញ្ចប់ម៉ោង១០:០០នាទី ៕

website_news/20240405_05.txt · Last modified: 2024/04/10 16:04 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki