website_news:20240407_04

កម្ពុជា-ថៃ បន្តធ្វើការងារយ៉ាងស្អិតល្មួតដើម្បីសម្រួលឱ្យពលករខ្មែរមកស្រុកកំណើតអំឡុងបុណ្យចូលឆ្នាំថ្មី

មន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​បន្ត​សម្រម​សម្រួលព​លករ​ខ្មែរ​ដែល​បាន​​​កំពុង​ត្រលប់​មក​ស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអាជ្ញាធរ​នឹង​បន្ត​សម្របស​ម្រួល​រហូត​ដល់​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​លើក​លែង​តម្លៃទិដ្ឋាការ។ នេះ​បើ​តាម​លោ​ក​ សាន គីមហុង អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត-បាងក្លងលឹ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ លោក​ សាន គីមហុង អនុរដ្ឋលេខាធិការ និង​ជា​ប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖«ក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បន្ត​សហការ​យ៉ាង​ស្អិតល្មួតជាមួយ​នឹង​ស្ថាប័នពាក់​ព័ន្ធ​ដើម្បី​បន្ត​ទទួល​ស្វាគមន៍​បង​ប្អូនពលករ​ចេញ​ចូល​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ២០២៤»។ លោក​បន្ថែមថា ភាគីពាក់ព័ន្ធ ក៏​ដូចជាក្រុមការងាររបស់ក្រសួងការងារ និង​បណ្តុះប​ណ្តាល​វិជ្ជាជីវៈ​បន្ត​ផ្សព្វផ្សាយ​ជូន​ដំណឹង​ និង​សុំ​ឲ្យ​ពលករ​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​មិត្តភក្តិ​បង​ប្អូន​ពលករ​ផ្សេង​ទៀត​អំពីការ​លើក​លែង​ថ្លៃ​សេវា ​និង​ការខិតខំប្រឹងប្រែងរបស់​រាជរដ្ឋភិបាល​កម្ពុជា​ដែល​មាន​សម្ដេចធិបតី​ជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក។ លោក​បន្ថែមថា បងប្អូនពលករ​ស្ទើរ​តែ​១០០%បា​ន​ដឹង​ពី​អនុសាសន៍​របស់​សម្ដេចធិបតី​អំពី​ការ​លើក​លែង​ថ្លៃ​សេវា ចេញ-ចូល (Re-Entry) ហើយបងប្អូនពលករទាំងអស់សប្បាយរីករាយ យ៉ាង​ខ្លាំង​ពី​ការ​លើក​លែង​ថ្លៃសេវាចេញ-ចូល ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។ គូរ​ឱ្យកត់សម្គាល់ថា ការលើកលែងការយកតម្លៃលើទិដ្ឋាការចេញ-ចូល ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ​២០២៤ ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ២០២៤ នេះ​ការ​អបអរសាទរ និង​សប្បាយ​ចិត្ត​ពី​សំណាក់​បង​ប្អូន​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​យ៉ាង​ផុស​ផុល។​

គូស​បញ្ជាក់​ផង​ដែរ​ថា ​នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះមានពលរដ្ឋ និង​ពលករ​ខ្មែរ​ចំនួន​២២,១១៣ ​បាន​វិលត្រលប់ពីប្រទេសតាមច្រកព្រំដែនអន្តរជាតិកម្ពុជា ថៃ ដើម្បី​មក​លេង​ស្រុក​កំណើត​ក្នុង​អំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ៕

website_news/20240407_04.txt · Last modified: 2024/04/18 16:51 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki